ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តព្រះ​វិហារ​ មានចំណូលសេដ្ឋកិច​្ឋប្រមាណ​ ១៩៥,៧​ លាន​ដុល្លារ​អាមេរិក​ ស្មើ​០,៩%​ នៃសេដ្ឋកិច្ចជាតិ​ បើធៀបឆ្នាំបើធៀបនឹងឆ្នាំ២០១៦​

638

 

ព្រះ​វិហារ​៖ ក្នុងឆ្នាំ២០១៧កន្លងមកនេះ សម្រាប់សេដ្ឋកិច​្ឋនៅខេត្តព្រះវិហារ​មានប្រមាណ​ ១៩៥,៧​ លាន​ដុល្លារ​អាមេរិក​ បើគិតតាមថ្លៃបច្ចុប្បន្ន​ នៅឆ្នាំ​២០១៧​ ស្មើ​០,៩%​ នៃសេដ្ឋកិច្ចជាតិ​ បើធៀបនឹងឆ្នាំ២០១៦​ សេដ្ឋកិច្ច​ខេត្តព្រះវិហារ​មាន​ ១៨១,៧​ ដុល្លារ​អាមេរិក​ ដូច្នេះ​សេដ្ឋកិច្ច​ខេត្តមានកំណើន​ ៦,៨%​ នៅឆ្នាំ​២០១៧​ បើធៀបនឹងឆ្នាំ២០១៦ ដែលបានធ្វើអោយអាត្រាភាពក្រីក្រ មកនៅត្រឹម 20,4% (2016) និង ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ $970,80 (2017) ។

    លទ្ធផល​បែបនេះបានបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០១៧ នៅអគាររដ្ខបាលខេត្ត​ ក្រោម​អធិបតីភាព​លោក​ គោស៊ុម​ ប៊ុនសឿត​ អភិបាល​រង​ខេត្ត​ តំណាងដ៍ខ្ពង់ខ្ពស់​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តព្រះវិហារ​ និង​លោក​ ទុយ​ ចំរើន​ អនុរដ្ឋលេខាធិការ​ ក្រសួង​ផែន​ការ​ ព្រមទាំងថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ មន្ទីរ-អង្គភាព​ពាក់​បានអញ្ជើញចូលរួមផងដែរ។ 

សំខាន់ៗ​ ២០១៧​ដែលរៀបចំដោយមន្ទីរផែនការខេត្ត សហការជាមួយក្រសួងផែនការ និងរដ្ឋបាលខេត្ត។

   លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការណ៍និងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងនាមជាមន្ត្រីរាជការចំណុះអោយរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី​១០/១១/២០១៨ បានលើកឡើងថា សំរាប់​លោកពិត​ជា​មាន​ មោទនភាព​ខ្លាំង​ណាស់ចំពោះ ខេត្តព្រះវិហារដែលបានធ្វើអោយមានកំណើន សេដ្ឋកិច្ចកើនឡើង ហើយលោកពិតជាអរគុណ​ ដល់​លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តព្រះវិហារ​ ដែលបានដឹកនាំខេត្តមានការរីកចំរើនបែបនេះ ដែលធ្វើអោយខេត្តមួយនេះ អាត្រាភាពក្រីក្រ មកនៅត្រឹម 20,4% (2016) និង ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ $970,80 (2017) ៕

 

អត្ថបទដែលជាប់ទាក់ទង