ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កែវ រ៉េមី នៅបន្តដឹកនាំសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាអាណត្តិថ្មីទី៧ ឆ្នាំ ២០២៤-២០២៨

99

 

ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្លាយជាប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជា ខណៈសហព័ន្ធបានបន្ថែមអនុប្រធាន២រូបទៀតអាណត្តិថ្មីទី៧ ឆ្នាំ២០២៤-២០២៨ ដដែលក្រោយពីសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាធ្វើមហាសន្តិបាតបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិថ្មីទី៧ នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ក្នុងឱកាសមហាសន្តិបាតរបស់សហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជា ដើម្បីបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិថ្មីទី៧ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITFកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកប្រតិបត្តិ។
សម្រាប់សមាជិកប្រតិបត្តិថ្មីមានចំនួន២៩រូបរួមមាន៖ លោក កែវ រ៉េមី ក្លាយជាប្រធាន លោកជិន ម៉ាលីន លោក ផាន់ វណ្ណរ័ត្ន លោកឧកញ្ញា សុង ហុង លោក សុខ ប៊ុនថា លោក ជេត ជាលី លោក លឹម រតនៈ លោក រាជ សម្រេច លោកស្រី អ៊ុង ច័ន្ទសោភា លោកស្រី មិន ស្រីម៉ៃ ជាអនុប្រធាន លោក បួនហ៊ីង សធីយ៉ា អគ្គលេខាធិការ លោក អ៊ូ រតនា លោក អ៊ុំ ណារិន្ទ លោក ហ៊ឹម រីដា លោក កៅ មករា លោក ស៊ឹម សានត្រាណ អគ្គលេខាធិការរង លោក នូស្ថា សត្យា អគ្គហិរញឹក លោក ណយ សុវណ្ណរិត អគ្គហិរញឹករង និងសមាជិកចំនួន ១២ រូបទៀត៕

អត្ថបទដែលជាប់ទាក់ទង