ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញឱ្យ បុគ្គលិកពេទ្យ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវ: ដើម្បីចូលរួមចំណែក លើកកម្ពស់ប្រសិទ្ធភាព និងការព្យាបាលជំងឺជូនពលរដ្ឋ ឱ្យមានគុណភាព

59

ស្វាយរៀង : សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាព បាសាក់ថ្មី ស្ថិតក្នុងភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ ការ រីកចម្រើនវិស័យសុខាភិបាលនៅខេត្ត ស្វាយរៀង ជាក់ស្តែង វត្តមានរបស់ មណ្ឌលសុខភាព បាសាក់ថ្មីនេះ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិ បាលក្នុងការលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាយុទ្ធសាស្រ្តដ៏យូរអង្វែងរបស់រាជរដ្ឋាភិ បាលក្រោម ចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអរគុណចំពោះ លោកជំទាវ វង់ មយូរា, លោក កែវ ឆាន និង លោកស្រី អេង ផាន់យ៉ា ព្រមទាំងក្រុមគ្រួសារ និង លោក គុជ ស៊ីថា ព្រមទាំងសប្បុរជនជាច្រើន នាក់ទៀតបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើឱ្យកាន់តែ ប្រសើរឡើងថែមទៀតប្រព័ន្ឋសុខាភិបាល នៅកម្ពុជា។
សូមបញ្ជាក់ថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសុខភាពបាសាសក់ថ្មីនេះ រួមមាន ៖ អគារមានកម្ពស់ ០១ជាន់ មានទំហំ ១៦ម៉ែត្រ x៩.៥ម៉ែត្រ ក្រាលសាបបេតុង ធ្វើរបង សួនច្បារ ដងទង់ជាតិ បំពាក់ម៉ាស៊ីនត្រជាក់ និងបរិក្ខាពេទ្យ ដែលចំណាយថវិកាសាងសង់អស់ ជិត ៩ម៉ឺនដុល្លារ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើរជូនដល់បុគ្គលិក សុខាភិបាលត្រូវ ៖ ១.បុគ្គលិកពេទ្យដែលកំពុង ធ្វើ ប្រតិបត្ដិការ ផ្ដល់ សេវា លើការសង្គ្រោះ និងពិនិត្យ ព្យាបាល ជម្ងឺជូនប្រជាជន សូមប្រកាន់ខ្ជាប់នូវ ក្រម សីលធម៌ វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិត ស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមក ទទួល និង ប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៅគ្រប់ជាន់ថ្នាក់ ទាំងអស់ត្រូវបន្តការខិតខំអនុវត្ត ភារកិច្ច របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការកា រ ពា រសុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង។ ២.សូមបុគ្គលិក ពេទ្យប្រើប្រាស់កាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ និងចូលរួមថែរ រក្សា អនាម័យទាំងសម្ភារៈបរិក្ខាពេទ្យ និងទីធ្លា ពេទ្យទាំង មូល ជាប្រចាំ៕.ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង