ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបង្ក្រាបបទល្មើស ប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ទៅបង្កើតគណនីបណ្តាញសង្គម ធ្វើសកម្មភាពឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស, ស្រាបៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល

42

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងសម្របសម្រួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើស ប្រើប្រាស់អត្តសញ្ញាណអ្នកដទៃ ទៅបង្កើតគណនីបណ្តាញសង្គម Facebook ( ឈ្មោះ Heng pichii , Chi Chii ) Instagram (ឈ្មោះ heng pichii7 ) TikTok (ឈ្មោះ HENG pichii ) និង គណនី Telegram មួយចំនួនទៀត ធ្វើសកម្មភាពឆបោកប្រាក់ ក្រោមរូបភាពទិញ-លក់ម៉ាស, ស្រាបៀរ និងវិនិយោគរូបិយប័ណ្ណឌីជីថល (Cryptocurrency) ដោយមានប្រជាពលរដ្ឋជាច្រើនរងគ្រោះពីអំពើនេះ។

ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ រ.ស.ហ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាជនសកម្មក្នុងការប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះ ជាច្រើននាក់។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និង ការវេរថវិកា ទៅគណនីអនាមិក ជៀសវាងការចាញ់បោកជនល្មើស ដែលប្រព្រឹត្តអំពើទុច្ចរិតមកលើខ្លួន។ បន្ថែមពីនោះ សូមជៀសវាងការជួញដូររូបិយប័ណ្ណឌីជីថល (Cryptocurrency) ដែលមិនមានការទទួលស្គាល់ពីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង