ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បើកវគ្គបណ្តុះ បណ្តាល ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សនៃមជ្ឈមណ្ឌលចំណេះដឹងទូទៅអន្តរទ្វីប ចំនួន១៣៤

52

ព្រះសីហនុ៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគបាល ខេត្តព្រះ សីហនុ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមជ្ឈមណ្ឌល ចំណេះដឹង ទូទៅអន្តរទ្វីបខេត្តព្រះសីហនុ ធ្វើការបើកវគ្គបណ្តុះបណ្កាល ស្តីពីច្បាប់ចរាចរណ៍ ផ្លូវគោក ដល់សិស្សានុសិស្សប្រុសស្រីចំនួន១៣៤នាក់ ដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ពីឧត្តម សេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យ នគរបាលចរាចរណ៍ ព្រមទាំងមន្ត្រីសាធារណការ និងដឹកជញ្ជូន និងនាយកសាលា លោកគ្រូ-អ្នកគ្រូ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌល ចំណេះដឹងទូ ទៅអន្តរទ្វីបខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯកបានឲ្យដឹងថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ពិតជាមាន សារសំខាន់ប្រជាពលរដ្ឋអ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ជាពិសេសគឺសិស្សានុសិស្ស ដែលនៅវ័យសិក្សានូវមិនទាន់ដឹងច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក។ ជាក់ស្តែងនាព្រឹកនេះយើងបានជាមួយសាលា មានសិស្សចំនួន១៣៤នាក់ដែលកំពុង ប្រើប្រាស់ យាន្តជំនិះដោយខ្លួន ដូច្នេះយើងចាប់ត្រូវសហការជាមួយនាយកសាលា លោកគ្រូ អ្នកគ្រូដើម្បី ធ្វើបទបង្ហាញបញ្ជៀបពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ និងការមិនប្រើប្រាស់ មួកសុវត្ថិភាព។

លោកបន្តថា សម្រាប់វគ្គបណ្តុះបណ្តាលនេះនគរបាលជំនាញ យើងមានផែនការយ៉ាង ច្បាស់ លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គទាំងសាលារដ្ឋ និងឯកជន ទោះបីជាខាងសាលាមានភាព មរមាញឹកយ៉ាងក្តី យ៉ាងហោចណាស់ក្នុងសាលានីមួយៗគឺយើងធ្វើយ៉ាងតិចពីរដងក្នុងមួយឆ្នាំ។

លោកវរសេនីយ៍ឯក គីម សុង គូសបញ្ជាក់ថា បើធៀបក្នុងខែមីនានេះ ទៅខែកុម្ភៈកន្លងទៅពិត ជាមានការសោកស្តាយដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងមកវិញ ហើយកក្តាទាំងនេះគឺ បណ្តាលមកធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍ (បើកបរក្នុងស្ថានភាពស្រវឹង លើកល្បឿន មិនពាក់មួកសុវត្ថិភាពជាដើម) ទាំងនេះជាហេតុផលដ៏ចាំបាច់ធ្វើ ឲ្យស្នងការនគរបាលខេត្តព្រះសីហនុចុះអប់រំផ្សព្វផ្សាយ សហការជាមួយមន្ទីរពាក់ព័ន្ធ សាលារដ្ឋ និងឯកជនបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ជាមួយគ្នានេះលោកសុំណូម ពរដល់បងប្អូនប្រជាពរដ្ឋ សិស្សានុសិស្សទាំងអស់ ចូលរួមគោរច្បាប់ទាំងអស់គ្នា “ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍” ៕

អត្ថបទដែលជាប់ទាក់ទង