វគ្គបច្ចេកទេសចៅក្រមអាជ្ញាកណ្ដាលវាយសីបានបញ្ចប់
ភ្នំពេញ:វគ្គបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមកីឡាវាយសីដែល ចាប់ផ្ដើមពីថ្ងៃទី៧មកនោះ បានបញ្ចប់ហើយកាលពីរសៀលថ្ងៃទី១០វិច្ឆិកា ។
លោកមាស សារិនអនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គនិងប្រគល់វិញ្ញាបនប័ត្រ ដល់សិក្ខាកាមទាំងអស់គ្នា ។សូមបញ្ជាក់ថាវគ្គនេះមានសិក្ខាកាមចំនួន៣៦រូបដែលក្នុងនោះមាន២រូបជានារី
ដែលមកពីក្លិបចំនួន៩ និងសមាគមចំនួន៧ទូទាំងប្រទេស ។
ចាវគ្កដ៏សំខាន់មួយដែលបង្រៀនដោយលោកLaba Bhakta Shrestha ជាអគ្គលេខាធិការរងសហព័ន្ធកីឡា វាយសីនេប៉ាល់ និងជាគ្រូបច្ចេកទេសអាជ្ញាកណ្ដាល និងចៅក្រម ប្រចាំសហព័ន្ធកីឡាវាយសីទ្វីបអាស៊ី ។
វគ្គនេះសិក្សាលម្អិតលើទៅលើទ្រឹស្ដី ច្បាប់ប្រកួត និងការប្រើប្រាស់វាក្យស័ព្ទបច្ចេកទេសជាភាសាបរទេស
សម្រាប់ការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ។តាមការឲ្យដឹងនោះថាសម្រាប់ការអនុវត្តន៍លើទីលានមិនជាបញ្ហានោះ
ទេតែការប្រើប្រាស់ពាក្យបច្ចេកទេសអាជ្ញាកណ្ដាល ចៅក្រមរបស់កម្ពុជាមួយចំនួននៅមិនទាន់ច្បាស់នោះទេ ។
បន្ទាប់ពីឆ្លងកាត់វគ្គនេះគេជឿថាអាជ្ញាកណ្ដាល ចៅក្រមកីឡាវាយសីកម្ពុជានឹងមានការរីកចម្រើនជាងមុន
ពិសេសបំបេញការងារមានប្រសិទ្ធិភាពជាងមុន ។