ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាស “មរតកតេជោ” ត្រូវបានបើកអោយដំណើរការជាបណ្តោះអាសន្នហើយចាប់ពីនៅថ្ងៃនេះតទៅ

57

 

អនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអោយដំណើរ ការជាបណ្តោះអាសន្នហើយនូវ ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីព្រះមុនីវង្សស្ថិតក្នុងមូលដ្ឋានខណ្ឌមាន ជ័យ និងខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ ។
តាមសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើ ប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស “មរតកតេជោ”របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែមីនាកន្លងទៅ បានអោយដឹងថា
ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌ មានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ជាអ្នកទទួលការសាងសង់។

បច្ចុប្បន្នការសាងសង់ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ។ ចំពោះមុខដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រាយការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះ អាសន្ននូវស្ពានអាកាស មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ។
សូមបញ្ជាក់ជូនថា ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក ផ្លូវ គឺជា អាទិភាព គន្លឹះ ទី ២ នៅ ក្នុង អាទិភាព គន្លឹះ ទាំង ៥ « មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» នៃ យុទ្ធសាស្ត្រ បញ្ច កោណ – ដំណាក់កាល ទី ១ របស់ រាជរដ្ឋាភិបាល កម្ពុជា នីតិកាល ទី ៧ ដោយ កិច្ចការ អាទិភាព ទី ២ ក្នុង បញ្ច កោណ ទី ២ គឺ ការ លើក កម្ពស់ កា រត ភ្ជាប់ និង ការ បង្កើន ប្រសិទ្ធភាព នៃ វិស័យ ដឹក ជញ្ជូន បាន ផ្តោត គោលដៅ យុទ្ធសាស្ត្រ លើ ការ បង្កើន ប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធ គាំទ្រ , ការ កសាង និង ការ អភិវឌ្ឍ ហេដ្ឋា រចនាសម្ព័ន្ធ ថ្មី ។
សម្តេច ធិ បតី នាយក រដ្ឋមន្ត្រីបានគូសបញ្ជាក់ ថា សមិទ្ធផល នេះ ក៏ នឹង ជួយ កាត់ បន្ថយ ចំណាយ លើ ឥន្ធ នៈ ដោយសារ ការ កកស្ទះ ចំណេញ ពេលវេលា និង សម្រួល ដល់ ការ ធ្វើ ដំណើរ ប្រកបការងារ ជា ពិសេស ការ ជួយ លើកកម្ពស់ ការ កសាង សេដ្ឋកិច្ច មូលដ្ឋាន របស់ ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង