ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង២នាក់ ពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក

43

 

កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង២នាក់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ ពាក់ព័ន្ធឈូសឆាយដីព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក។

មន្ត្រីទាំង២នាក់រួមមានទី១៖ ឈ្មោះ លឹម ដានីន មន្ត្រីការិយាល័យប្រជាពលរដ្ឋ ស្រុកកំលែង និងទី២៖ ឈ្មោះ ជួន តុំ។ ជនសង្ស័យទាំង២រូប បានឈូសឆាយព្រៃលិចទឹកនៅចំណុចតាទុំ ឃុំច្រណូក ស្រុកកំពង់លែង។ បច្ចុប្បន្ននេះ មន្ត្រីទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត។

ការឃាត់ខ្លួនមន្ត្រីទាំង២នាក់នេះ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលក្រោមការបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរ និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិ ទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង