ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលបានចាប់ បុរសជាប្ដី ដែលវាយសម្លាប់ប្រពន្ធជាអ្នកលក់ទឹកត្នោត នៅដើមពោធិ៍ ឃុំអង្គសុរភី

39

 

ខេត្តកំពត ៖កម្លាំងនគរបាលបានចាប់ បុរសជាប្ដីចេញពីរោងបុណ្យស្ត្រីជាប្រពន្ធអ្នកលក់ទឹកត្នោត ក្រោយពីមានករណីស្ត្រីម្នាក់ នេះត្រូវបាន គេប្រទះឃើញស្លាប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ មានស្នាមរបួសបែកក្បាល កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ។

ករណីនេះគេសង្ស័យថាត្រូវចោរប្លន់វាយបណ្តាល ឲ្យស្លាប់ រួច យកលុយអស់ជាង៣លាន រៀល ដែល ជនរង គ្រោះ ខំសន្សំបានមកពីការ លក់ទឹកត្នោតនោះ ទីបំផុត កម្លំាងនគរបាលខេត្តកំពត សហការជាមួយនគរបាលស្រុកកំពង់ត្រាច ធ្វើការស្រាវជ្រាវ រហូតឈានដល់បានចាប់ បុរសជាប្ដីចេញពីរោងបុណ្យនោះ ខណៈពេល ក្រុមគ្រួសារសាច់ញាតិកំពុង រៀបចំធ្វើបុណ្យសពឱ្យស្ត្រីរងគ្រោះ ជា ប្រពន្ធ នៅវេលាម៉ោង១៥រសៀលថ្ងៃទី២ មេសា ។

តែទោះបី ជាកងកម្លាំង នគរបាល បាន ចាប់បុរសជាប្ដីចេញពីរោងបុណ្យឡើងរថយន្តនគរបាលក៏ដោយ ក៏ គេពុំទាន់ដឹង ថាប្ដីប្រពន្ធខាងលើនោះ មានទំនាស់គ្នាផ្តើមចេញ ពីរឿងអ្វីនោះ ទេ ទើប បានជាឈានដល់ការសម្លាប់ប្រពន្ធ ។

សូមបញ្ជាក់ថា ស្ត្រីម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រឡាយ ទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានត្រូវគេប្រទះឃើញស្លាប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល ។

សពស្ត្រីរូបនេះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ហើយកាបូបលុយរបស់គាត់ដែលនៅក្នុងនោះមានលុយជាង៣លានរៀលក៏បាត់ដែរ ។

តាមការពិនិត្យបឋមរបស់ក្រុមគ្រូពេទ្យនិងនគរបាលស្រុកកំពង់ត្រាច បង្ហាញថា ស្ត្រីរងគ្រោះមានស្នាមរបួស២កន្លែងនៅក្បាល និងដួលស្លាប់នៅក្រោមដើមត្នោតក្បែរកន្លែងគាត់លក់ទឹកត្នោត ។

ចំណែកបុរសជាប្ដីនិយាយថា នៅព្រឹកថ្ងៃនោះ រូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកចម្ងាយប្រហែល ១០០ម៉ែត្រពីកន្លែងប្រពន្ធលក់ទឹកត្នោត ។

លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច និយាយ ថា ករណីនេះជារឿងឃាតកម្ម តែមិនទាន់ដឹងច្បាស់ពីគំនុំអ្វី ត្រូវរង់ចាំនគរបាលខេត្តមកធ្វើកោសល្យវិច័យសិន ។ តើការស្លាប់នេះដោយចោរប្លន់ ឬក៏ឃាតកវាយសម្លាប់ ៕

អត្ថបទដែលជាប់ទាក់ទង