ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខតេក្វាន់ដូពិភពលោក និងប្រមុខតេក្វាន់ដូកម្ពុជា ចូលរួមបើកការប្រកួតជើងឯកប្រចាំឆ្នាំ

117

​ភ្នំពេញ៖លោកហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក Chung Won Choue ប្រធានសហព័ន្ធតេក្វាន់ដូWT ពិភពលោក (World Taekwondo)បានអញ្ជើញចូលរួម

ពិធីបើកការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកជាតិប្រចាំឆ្នាំដែលធ្វើពីថ្ងៃទី៩ដល១២វិច្ឆិកា ។

​ការប្រកួតដែលធ្វើនៅអគារតេក្វាន់ដូប៊ូយ៉ុងនោះ មានក្លិបចូលរួមមានក្លិបចំនួន២៨ ចូលរួមដែលក្នុងនោះ២៣ក្លិបនៅភ្នំពេញ និងក្លិប៥មកពីបណ្តាលខេត្តដែលមានកីឡាករ-កីឡាការិនី២២៦នាក់កើនជាងឆ្នាំ២០១៧ ៣៨នាក់ នៅលើវិញ្ញាសាចំនួន២២វិញ្ញាសារួមមានមេគុន ៥វិញ្ញាសា និងប្រយុទ្ធ១៧វិញ្ញាសា។

​លោកChung Won Choueបានកោតសរសើរលោកហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការដឹកនាំរបស់លោកធ្វើឲ្យកម្ពុជាទទួលបាន មេដាយមាសដំបូងកម្រិតអាស៊ីកាលឆ្នាំ២០១៤ លើប្រភេទកីឡាតេក្វាន់ដូ គឺកីឡាការិនីស៊ន ស៊ីវម៉ីដែលកូនខ្មែរពិតៗ៕

អត្ថបទដែលជាប់ទាក់ទង