ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យកម្លាំងចុះស្រាវជ្រាវនិងឃាត់បុរសម្នាក់ប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល១កន្លែង

35

ភ្នំពេញ៖ ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គម បង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិង្សា ទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួល០១កន្លែង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់បុរសនោះយកមកសាកសួរនោះហើយ និងបានបញ្ជាឲ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្ញនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង