លោក ស សុខា និយាយថា បុរសម្នាក់ស្រវឹងស្រាជោកជាំ ធ្វើចរិតក្អេងក្អាង បើក 570 ស្លាកលេខ ខ.ម គឺបង្កឲ្យប៉ះពាល់កិត្តិយសខ្លួនឯង ឪពុកម្តាយ និងអ្នកដទៃ
ភ្នំពេញ៖ ពាក់ព័ន្ធករណីបុរសម្នាក់ស្រវឹងស្រាជោកជាំ ធ្វើចរិតក្អេងក្អាង បើក 570 ស្លាកលេខ “ខម” បុករះឡានគេជាច្រើនគ្រឿង ហើយចុះមកចង្អុលមុខប៉ូលិស ត្រូវបានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានប្រតិកម្មតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា មិនគួរណាប្រើចរិកបែបនេះឡើយ ព្រោះវាគឺមិនត្រឹមតែប៉ះពាល់កិត្តិយសខ្លួនឯង ឪពុកម្តាយ គឺវាប៉ះពាល់អ្នកដទៃ។
លោកស សុខា បានបញ្ជាក់ថា “ជិះឡានទំនើប ពាក់ស្លាកលេខ “ខម” គួរណាស់ប្រើសំដីសំដៅ ឲ្យសមទៅរថយន្ត និងស្លាកលេខផង មិនគួរណាប្រើចរិកបែបនេះឡើយ ព្រោះវាគឺមិនត្រឹមតែប៉ះពាល់កិត្តិយសខ្លួនឯង ឪពុកម្តាយ គឺវាប៉ះពាល់អ្នកដទៃ ដែលគេជិះឡានទំនើប និងពាក់ស្លាក “ខម” ឬ “នប” ដូចយើងដែរ”។
ចំណែកក្នុងបណ្តាញសង្គម ក៏បានលើកឡើងផងដែរថា ជួយស៊ែរឲ្យល្បីផងបងប្អូន! ពិតជាថោកទាបណាស់ស្រវឹងជោកជាំ ធ្វើចរឹកក្អេងក្អាង បើក 570 ស្លាកលេខ “ខម” បុករះឡានគេជាច្រើនគ្រឿង ហើយចុះមកចង្អុលមុខប៉ូលីស ជេរសុទ្ធតែម៉ែគេ និងសួរគេថា “អាឡាននឹងធ្វើអស់ប៉ុន្មាន អញអ្នកចេញ”។
“ចេញពីផឹកស៊ីរាំច្រៀង ស្រវឹងបើកឡាន៥៧០ ផ្លាកលេខ ខ.ម បុករះឡានគេ ២.៣ គ្រឿង ហើយចង្អុលមុខប៉ូលិស ជេរមិនរើសមុខ.. គិតទៅ អ្នកជិះឡានលេខ ខ.ម គួបផ្សំនិងស្រាទៀត ខ្លាំងផស់គេមែន ! បើបណ្តោយរបៀបនេះ ខូចពូជអស់ហើយ លោកម្ចាស់ ។
នៅបរទេសគេមិនដែលមានមន្រ្តី យករថយន្តផ្លាកលេខ ស្ថាប័នរដ្ឋទៅដើរ ផឹកស៊ី ឬ ទៅចូលហាងគុយទាវ កាហ្វេ ខារ៉ាអូខេនោះទេ ព្រោះវានាំឲ្យបាត់បង់ ប៉ះពាល់ដល់ កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់ស្ថាប័ន នៃមន្ត្រីរាជការ របស់រដ្ឋ។ តែវាចម្លែក នៅប្រទេសយើងឯណេះវិញ គេបែរជានាំគ្នា យករថយន្តដែលមាន លេខដូចជា ( ខ.ម ន.ប រាជការ “មានចំនួនច្រើន”) ទៅប្រើប្រាស់់ ខុសក្បួនច្បាប់ ពេលខ្លះយករថយន្ត ដែលមានផ្លាកលេខទាំងនោះ ទៅធ្វើអំពើខុសច្បាប់ទៀតផង។ ព្រោះរថយន្តដែលមានផ្លាលេខ ខ.ម ន.ប រាជការ. អាចគេចផុតពីការ ត្រួតពិនិត្យ របស់សមត្ថកិច្ច ហើយបើគេឃើញ ផ្លាកលេខទាំងនេះ មិនមានអ្នកណាហ៊ាន ស្ទាក់ចាប់រឺឃាត់ ដើម្បីត្រួតពិនិត្យឡើយ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅយប់ ថ្ងៃទី៨ វិច្ឆិកា ២០១៨ វេលាម៉ោង ១១យប់ នៅប្លុកបុរីកីឡា ខណ្ឌ៧មករា។
ក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានស្នើសូមឯកឧត្តមមានចំណាត់ការលើឡានបង្ក ក៏ដូចជាឡាន៥៧០ ស្លាកលេខ ន.ប ដែលបានមករំដោះជនបង្កផងដែរ។ មើលទៅគាត់បាត់ម្ចាស់ការក្នុងខ្លួនហើយ គ្រោះថ្នាក់ណាស់ ស្រវឹងកុំបើកបរ ស្រាវាថ្លៃ តែពេលស្រវឹងធ្វើឱ្យមនុស្ស…….។
ការលើកឡើងខាងលើនេះ បន្ទាប់ពីមានបុរសម្នាក់ បើករថយន្តសេរីទំនើបម៉ាក ឡិចស៊ិស ៥៧០ មួយគ្រឿង និងពាក់ស្លាកខេមរភូមិន្ទ “ខម” បង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ថែមទាំងមិនមានឥរិយាបទសមរមទៀតផង ខណៈបានរេចង្កូត ជ្រុលទៅបុករះរថយន្ដចំនួន៣គ្រឿងទៀត ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលអោយរងការខូចខាត នឹងបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅម្តុំបុរីកីឡា តាមបណ្ដោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ៕
ខាងក្រោមនេះជាខ្សែវីដេអូនៃហេតុការណ៍នោះ៖