ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំ​អ្នកបើកបរ​ម្នាក់​ ដាក់ពន្ធនាគារ​ព្រៃ​ស ​​បើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​

95


​ភ្នំពេញ​៖​ លោក​ ហម​ ម៉េ​ង​សែ​ ចៅក្រម​ស៊ើប​សួងរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់ជាអ្នកបើកបរ​ ពី​បទ​៖​បើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬ​មិន​គោរព​កាតព្វកិច្ច​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​៥០​ម៉ែត្រ​ ប្រសព្វ​ផ្លូវ​បេតុង​ ភូមិ​អន្លង់​គង​ថ្មី​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ បទល្មើសព្រហ្មទណ្ឌមានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

​យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវ​ចោទ​មានឈ្មោះ​ ម៉ៃ​ សាន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​អ្នកបើកបរ​ រស់នៅ​ភូមិ​អំពិល​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​។​ ច​ប្ចុ​ច្ប​ន្ន​ស្នាក់​នៅ​ភូមិ​ត្រពាំង​បា​គូ​ ឃុំ​ត្រពាំង​វែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​។ លោក​ ហម​ ម៉េ​ង​សែ​ បានបង្គាប់ឲ្យបញ្ជាឲ្យភ្នាក់ងារ មានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការឃុំខ្លួនជនត្រូវចោទ ទៅមណ្ឌលអប់រំកែប្រែទី១ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ហើយប្រធានមណ្ឌលអប់រំកែប្រែទី១ ត្រូវទទទួលនិងឃុំខ្លួនជនរូបនេះ៕

អត្ថបទដែលជាប់ទាក់ទង