ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស​​៤​នាក់ ​ជា​អ្នកចាត់ការ​ទូទៅ ​ករណី​ជួលស្ត្រី​ខ្មែរពពោះ​ជំនួស ត្រូវបញ្ជូនទៅ​តុលាការ

101


​ភ្នំ​ពេញ ៖ មនុស្ស​ចំនួន​៤​នាក់ ​ជា​អ្នកចាត់ការ​ទូទៅ​ករណី​ស្ត្រី​ពពោះ​ជំនួស កាលពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូងរាជធានី ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។ ចំណែក​ស្ត្រី​ពពោះ​ជំនួស​ចំនួន​១១ នាក់ ក៏នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ ក្រោយ​ពេល​សាកសួរ មេការ និង​អ្នកចាត់ការ​៤​នាក់​រួចរាល់ ។

នគរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ស្ត្រី​ជា​មេការ​ម្នាក់​ឈ្មោះ ខៀវ ផល្លា អាយុ​៣២​ឆ្នាំ និង​ម្នាក់​ឈ្មោះ សុខ អឿ​ន អាយុ​៤ ឆ្នាំ ចំណែក​អ្នកចាត់ការ​ទូទៅ​ម្នាក់​ឈ្មោះ ចេ​ង សំ​អុល ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ឡាំ​ប្រឺ​តា​កង់​បី​ឥណ្ឌា និង​ម្នាក់​ឈ្មោះ អ៊ា ម៉ា​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​រត់​ឡាំ​ប្រឺ​តា​កង់​បី​ឥណ្ឌា ។

ករណី​ស្រ្តីរកស៊ីពពោះ​ជំនួស​នេះ​នៅ​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា​អំពើ​ខុសច្បាប់ ខណៈដែល​ក្រសួងមហាផ្ទៃ កំពុងតែធ្វើការ​ចងក្រង​ច្បាប់ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់។

គួរ​រំលឹកថា កាលពី​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ ពី​អភិបាលខណ្ឌ​សែន​សុខ និង​អធិការនគរបាល​ខណ្ឌ បាន​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង ស្ថិតក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស១៥នាក់។ ក្នុងចំណោម​មនុស្ស​ស្រី​ទាំង១៣នាក់​នោះ មាន​មនុស្ស១១នាក់ កំពុង​តែមាន​ផ្ទៃពោះ ដែលជា​អ្នករកស៊ី​ពពោះ​ជំនួស​ផ្ទាល់​តែម្ដង ហើយ២នាក់​ផ្សេងទៀត ជា​ចុងភៅ។ ប្រតិបត្តិការនេះដឹកនាំដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ពាក់​ពន្ធ​ករណី​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន​និង​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ ។ កិច្ចសហការ​បង្ក្រាប​នោះ ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ចំនួន​៣​កន្លែង ក្នុង​ទឹកដី​ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ។ ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​(​មេការ​ស្ត្រី​)២​នាក់ អ្នក​រត់​ម៉ូតូ​កង់​បី ២​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​(​ស្ត្រី​ពពោះ​ជំនួស​)​ចំនួន​១១ នាក់ ។ វត្ថុ​តាង​ដកហូត​មាន លិខិតឆ្លងដែន ១​ក្បាល ឯកសារ​ពេទ្យ​មួយ​ចំនួន​(​ស៊ី​រាំង និង​ថ្នាំពេទ្យ ប្រើ​រួច និង​មិន​ទាន់​ប្រើ​) និង​ម៉ូតូ​កង់​បី ចំនួន​២​គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង