ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធផ្សេងៗ នៅប្រទេសសិង្ហបុរី

109

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធផ្សេងៗ នៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ(១៣-១៥) វិច្ឆិកា ឆ្នាំ២០១៨។

ព្រឹកថ្ងៃអង្គារ២ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ បានថ្លែងថា ថ្ងៃនេះខ្ញុំដឹកនាំគណ:ប្រតិភូ​​ទៅ ចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន​លើកទី៣៣
និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗ​នៅក្នុងប្រទេសសិង្ហបុរីរយ:ពេល៣ថ្ងៃ​ ចាប់ពី
ថ្ងៃទី១៣​​ ដល់ថ្ងៃទី​ ១៦ ខែវិច្ឆិកា ២០១៨។ ទោះបីខ្ញុំចេញបំពេញបេសកកម្ម
នៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់
ទីកន្លែងទាំងអស់។ សូមជូនពរ បងប្អូនជនរួមជាតិ មាន
សុខភាពល្អ និង​ សុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង