ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនៅថ្ងៃអាទិត្យទី២៥ខែវិច្ឆិកានៅទីក្រុងអ៊ឺយចងប៊ូ

86
ប្រទេសកូរ៉េ៖ ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយ ស្ថានឯកអគ្គរាជទូតកម្ពុជា ដោយមានការស្នើសុំពីថ្នាក់ដឹកនាំរបស់ធនាគារ Shinhan Bank  នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ។
    នេះបើតាមជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំ
នៅកូរ៉េ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមដូចខាងក្រោមនេះ៖ សេចកី្តជូនដំណឹង
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សា និងធ្វើការ នៅសាធារណរដ្ឋកូរ៉េឱ្យបានជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយ និងដោយមានការស្នើសុំពីថ្នាក់ដឹកនាំរបស់ធនាគារ Shinhan Bank ស្ថានឯកអគ្គរាជទូតកម្ពុជា នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ចាប់ពីម៉ោង ១៣និង០០  ដល់ម៉ោង ១៧និង០០ រសៀល។
    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវា នេះឱ្យបានច្រើនកុះករ និងសូមចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ៕
អត្ថបទដែលជាប់ទាក់ទង