ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេ ចោរប្លន់ ម្នាក់ ជាអតីតមន្រ្តីយោធា ត្រូវចាប់ខ្លួន ដកហូតអាវុធខ្លី២ដើម

148


ភ្នំពេញ៖​ មេ ចោរប្លន់ប្រដាប់អាវុធម្នាក់ ជាអតីតមន្រ្តីយោធា និងប្រពន្ធ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនករណី ត្រូវ​នគរបាលការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ សហការជាមួយស្នងការ​ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ​ចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។

ប្រតិបត្តិចាប់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ធ្វើឡើងនៅព្រឹក​​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ​ នៅផ្លូវបេតុលេខ៩៣z​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះ ហាត់ ឆាយ ហៅហាក់ ឆាយ ​ជាអតីតមន្រ្តីយោធា អាយុ​​៤២ឆ្នាំ​ ស្នាក់នៅផ្ទះលេខ៣៦៩​ ផ្លូវ៩៣z​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ ស្រុកកំណើតនៅភូមិកំពង់ក្តី​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។ ការឃាត់ខ្លួ​នជនសង្ស័យ​ពីរប្តីប្រពន្ធខាលើ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនលេខ៤២២១​ ចុះថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ចេញដោយលោក អ៊ូ​ ផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ពន្ធ័នឹងករណីលួចមានស្ថានទំងន់ទោស នៅខេត្តកំពង់ស្ពឺ។ ជនសង្ស័យកំពុងជិះរថយន្ត​ CRV ២នាក់ប្តីប្រពន្ធ​ នៅផ្លូវបេតុលេខ៩៣z​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ បានដកហូតអាវុធខ្លី​ មួយដើម​ ម៉ាកឡុក ពណ៌ខ្មៅ​ គ្រាប់មួយចំនួន​ ទូរស័ព្ទ​២គ្រឿង​ និងឯកសារពាក់ព័ន្ធមួយចំនួន ហើយនាំខ្លួនទៅឆែកឆេផ្ទះបន្តទៀត សមត្ថកិច្ចបានរកឃើញម៉ូតូ​ PCX​ មួយគ្រឿង អាវុធខ្លីម៉ាកK54​ មួយដើម គ្រាប់ជាច្រើនគ្រាប់ កាតគ្រីរថយន្ត និងម៉ូតូ១៤​ ស្លាកលេខរថយន្ត​ មួយគ្រឿង​ និងសម្ភារពាក់ព័ន្ធមួយចំនួន។

សមត្ថកិច្ចបានឲ្យប្រពន្ធទៅផ្ទះវិញ ព្រោះគ្មានការពាក់ព័ន្ធ នៅក្នុងដីកាបង្គាប់ឲ្យចាប់នោះទេ ហើយចំណែកជនសង្ស័យ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺវិញ ដែលជាម្ចាស់ករណី៕​

អត្ថបទដែលជាប់ទាក់ទង