ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិព្រះវិហារ ផ្ដួចផ្ដើមធ្វើ បុណ្យកឋិនទានសាមគ្គីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តកែវសិក្ខាគិរីស្វារះ

101
ព្រះវិហារ៖ នាព្រឹកថ្ងៃ​ទី​១៤/១១/២០១៨ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរជាតិព្រះវិហារ និងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន​ នៃទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ប្រាសាទព្រះវិហារ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានផ្ដួចផ្ដើមធ្វើ “បុណ្យកឋិនទានសាមគ្គី” ដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា នៅវត្តកែវសិក្ខាគិរីស្វារះ ស្ថិតលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារ។
    ពិធីនេះត្រូវបានរៀបចំ​សូត្រ​មន្ត​ នៅទីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ ប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ​ នៅថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមឡើងក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក នាយឧត្តមសេនីយ៍ កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងក្រុមគ្រួសារ៕
អត្ថបទដែលជាប់ទាក់ទង