ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំ ត្រៀមរៀបចំដាក់ចេញសេចក្តី ណែនាំ ហាត់ឃាត់ការលក់ដូរបារីអេឡិចត្រូនិក នៅជុំវិញបវិវេណសាលារៀន

35

ភ្នំពេញ៖ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ក្រៅពីការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកនៅក្នុងបរិវេណសាលារៀន ក្រសួងអប់រំនឹងដាក់ចេញជាសេចក្តីណែនាំមួយទៀត ហាត់ឃាត់ការលក់ដូរបារីអេឡិចត្រូវនិកនេះនៅជុំវិញបវិវេណសាលាបន្ថែមទៀត ដើម្បីឱ្យនាយកសាលា អាចស្នើសុំការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការហាមឃាត់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្វែងរកវិធានការដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកចំណោមយុវជន ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងមកពីគ្រប់រាជធានីខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះបានពិភាក្សាលើបញ្ហា ២ធំៗរួមមាន៖ ស្ថានភាពការប្រើប្រាស់បារីអេឡិចត្រូនិក និងចែកចាយអេឡិចត្រូនិកក្នុងចំណោមយុវជន, ពិភាក្សាស្វែងរកយន្តការ/វិធានការបន្ថែមដើម្បីបង្ការនិងទប់ស្កាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិក។

ពាក់ព័ន្ធនឹងការប្រេីប្រាស់បារីអេឡិក(Vape)នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងដូចនេះថា «ក្រសួងនាពេលច្ចុប្បន្ននេះនឹងចាត់វិធានការអប់រំ ផ្សព្វផ្សាយ ហើយនឹងវិធានការរដ្ឋបាលដោយប្រើប្រាស់កម្មវិធីមិត្តអប់រំមិត្ត ហើយនឹងដាក់ចេញជាសេចក្តីណែនាំមួយទៀតហាត់ឃាត់ការលក់ដូរបារីអេឡិចត្រូវនិចនេះជុំវិញបវិវេណសាលា ដើម្បីឱ្យនាយកសាលាអាចស្នើសុំការសហការជាមួយខាងអាជ្ញាធរមូលដ្ឋាន ដើម្បីហាមឃាត់ ក៏ដូចជាការដាក់ចេញជាវិធានការរដ្ឋបាល និងទោសទណ្ឌរដ្ឋបាលក្នុងសាលារៀន»

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព គឺទាមទានូវអនុក្រឹត្យមួយដែលឈរលើមូលដ្ឋានសិក្សាតាមផ្លូវច្បាប់ច្បាស់លាស់ ហើយនឹងការស្រាវជ្រាវអង្គេតមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងអ្នកប្រើប្រាស់ ក៏ដូចជាអាយុទាំងនៅក្នុង នឹងនៅក្រៅសាលាផងដែរ។

បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិច គឺប៉ះពាល់ធ្ងន់ជាង់បារីធម្មតាទៅទៀត ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សួត ហើយទៅថ្ងៃអនាគត់អាចក្លាយទៅជាកើតជំងឺមហារីកសួត និងជំងឺផ្សេងៗទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត តែងតែសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចាត់វិធានការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និងមានវិធានចំពោះសិស្ស និងនិស្សិតដែលបាននិងកំពុងប្រើប្រាស់។ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងទាំងនេះក្ដីក៏ការប្រើប្រាស់បារីអេឡិចត្រូនិក នៅតែចោទជាបញ្ហាគួរឱ្យព្រួយបារម្ភនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងដែរថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត វាផ្ទុកជាតិនីកូទីនដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំងជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញារបស់កុមារ និងយុវជន។ ជាតិនីកូទីនធ្វើឱ្យមានការចង់ចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀតដូចជា ប្រូពីលែនគ្លីកូល (Propylene glycol) និងគ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង