ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីចាត់ចែងឱ្យក្រុមឡានទឹក បាញ់ទឹកកាត់បន្ថយកំដៅត្រៀមទទួលមហាជនចូលទស្សនាការប្រកួតកីឡាដើម្បីសប្បុរសធម៌ នារសៀលនេះ

52

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញតែងគិតគូរសុវត្ថិភាព និងសុខទុក្ខប្រជាពលរដ្ឋជានិច្ច គ្រប់ពេល គ្រប់កាល:ទេស: ។ ជាក់ស្តែងនាព្រឹកថ្ងៃទី០១ខែ ឧសភា នេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  បានណែនាំឱ្យកងកម្លាំងនគរបាលនៃអង្គភាពឡានទឹក ប្រើប្រាស់ឡានទឹកជាច្រើនគ្រឿងចុះទៅបាញ់ទឹកបន្ថយកំដៅ ត្រៀមទទួលភ្ញៀវចូលទស្សនាការប្រកួតកីឡាដើម្បីសប្បុរសធម៌ នារសៀលនេះ។

     នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤បើកមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

      សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាអញ្ជើញមកពហុកីឡដ្ឋានជាតិអូឡាំពិក ទស្សនាដោយសេរី ឲ្យបានច្រើនកុះករ និងគាំទ្រមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ។កីឡារស់ក្នុងសន្តិភាព  អរគុណសន្តិភាព។

   គួរបញ្ជាក់ថា៖កាលពីរសៀលថ្ងៃទី៣០ មេសានេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤។

     តាមគម្រោងព្រឹត្តិការណ៍នេះនិងមាន កម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលទៀមទាអោយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនិងទីតាំងចំណតជាដើម៕

អត្ថបទដែលជាប់ទាក់ទង