ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំដៅអាចដល់៤៦អង្សាសេ! លោកជំទាវ ឱ វណ្ណឌីន រំលឹកពលរដ្ឋប្រុងប្រយ័ត្ន និងទទួលទានទឹកឲ្យបានគ្រប់គ្រាន់, កុំនៅក្រោមកំដៅយូរពេក ដែលនាំឲ្យសរីរាង្គកាយមិនអាចទ្រាំទ្របាន ហើយឈានដល់គាំងបេះដូង

62

ភ្នំពេញ៖លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ស្របពេលដែលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា បានកើនកំដៅខ្លាំងមិនធ្លាប់មានរហូតដល់៤៦អង្សាសេ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាមន្ដ្រីជំនាញសុខភាពសាធារណៈ បានលើកឡើងថា ជាមួយនឹងការប្រឈមចំពោះកំដៅដែលក្ដៅខ្លាំងមិនធ្លាប់មាននេះ អាចនឹងមានផលប៉ះពាល់ខ្លាំងដល់មនុស្ស ប្រសិនបើស្ថិតនៅក្រោមកំដៅថ្ងៃយូរពេក ដែលនាំឲ្យរលាកស្បែក បែកញេីសខ្លាំងពេកធ្វេីឲ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របាន ដែលអាចឲ្យលេសឡាស់ ដង្ហក់ ឬដួលសន្លប់ ហេីយគាំងបេះដូងស្លាប់ជាដេីម។

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានផ្ដល់អនុសាសន៍ថា ប្រជាពលរដ្ឋអាចរកទីតាំងម្លប់ជ្រក បេីនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន ពិសារទឹកស្អាតឲ្យបានគ្រប់គ្រាន់ពី២-៣លីត្រក្នុងមួយថ្ងៃ។ សូមកុំពិសារភេសជ្ជផ្អែម ដែលធ្វេីឲ្យកំដៅខ្លួនបុគ្គលកេីនថែម ក្នុងពេលដែលក្តៅខ្លាំងនេះ និងប្រេីសម្លៀកបំពាក់ស្រាលស្តេីង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រេីឡូស្យុងការពារកំដៅថ្ងៃ ឬប្រេីឆ័ត្របាំងកំដៅថ្ងៃ។ បេីនៅក្នុងផ្ទះ ឬអគារអាចប្រេីកង្ហា ឬម៉ាស៊ីនត្រជាក់កាត់បន្ថយកម្ដៅ។

       ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុងរបស់លោកជំទាវ វណ្ណឌីន៖

«ការប្រែប្រួលអាកាសធាតុទៅជាក្តៅខ្លាំងបំផុត ដែលមិនធ្លាប់មាននៅកម្ពុជា (Climate change to the hottest one that never seen before) នៅកម្ពុជាពេលនេះ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡេីយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លេីសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឬលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដេីម។

ការប្រែប្រួលអាកាសធាតុ នាពេលនេះ គឺជាការពិតហេីយ។ ថ្ងៃនេះកំដៅកេីនឡេីងអាចដល់៤៦អង្សារសេទៅហេីយ ដែលខ្ញុំស្នេីសូមឲ្យប្រជាពលរដ្ឋយេីង យកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយជូនសាធារណជនរួចហេីយ ដែលលោកអ្នកអាចស្វែងរកមេីលបាន តាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។

អ្វីដែលសំខាន់នៅពេលនេះ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះ ក្នុងរយៈពេលយូរពេក ដែលនាំឲ្យរលាកស្បែក បែកញេីសខ្លាំងពេកធ្វេីឲ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឲ្យលេសឡាស់ ដង្ហក់ ឬដួលសន្លប់ ហេីយគាំងបេះដូងស្លាប់ជាដេីម។ ត្រូវរកទីតាំងម្លប់ជ្រក បេីនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាហ៍បាញ់ទឹកនៅជុំវិញខ្លួន ពិសារទឹកស្អាតឲ្យបានគ្រប់គ្រាន់ពី២៣លីត្រក្នុងមួយថ្ងៃ សូមកុំពិសារភេសជ្ជផ្អែម ដែលធ្វេីឲ្យកំដៅខ្លួនបុគ្គលកេីនថែម ក្នុងពេលដែលក្តៅខ្លាំងនេះ និងប្រេីសម្លៀកបំពាក់ស្រាលស្តេីង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រេីឡូស្យុងការពារកំដៅថ្ងៃ ឬប្រេីឆ័ត្របាំងកំដៅថ្ងៃ។ បេីនៅក្នុងផ្ទះ ឬអគារអាចប្រេីកង្ហា ឬម៉ាស៊ីនត្រជាក់ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក ប្រៃពេក ឬខ្លាញ់ពេក។

សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ រីករាយការកម្សាន្ដ ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ១ឧសភា ចៀសផុតនូវផលប៉ះពាល់សុខភាព ដោយសារកំណេីនកំដៅខ្លាំងនាពេលនេះផងដែរ។សូមអរគុណ»

អត្ថបទដែលជាប់ទាក់ទង