មហាជនយ៉ាងច្រើនកុះករមកចូលរួមទស្សនាការ បើកមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន”
ភ្នំពេញ៖នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២:០០ រសៀលរហូតមកការបើកមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
បងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកពហុកីឡដ្ឋានជាតិអូឡាំពិក ទស្សនាដោយសេរី យ៉ាងច្រើនកុះករ និងគាំទ្រមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ។កីឡារស់ក្នុងសន្តិភាព អរគុណសន្តិភាព។
គួរបញ្ជាក់ថា៖កាលពីរសៀលថ្ងៃទី៣០ មេសានេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤។
តាមគម្រោងព្រឹត្តិការណ៍នេះនិងមាន កម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលទៀមទាអោយអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនិងទីតាំងចំណតជាដើម៕