នៅរសៀលនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រមាណ៥ពាន់នាក់ អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក
ភ្នំពេញ៖នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។
ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសារព័ត៌ មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង រាល់ ឆ្នាំ។
ជំនួបសម្តេចតេជោ ជាមួយអ្នកសារព័ត៌មាន ត្រូវបានរៀបចំជាលើកដំបូងនៅថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកដែលប្រកបអាជីវកម្ម ក្នុង វិស័យព័ត៌មានអាចជួបជុំគ្នាមួយឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំ ពាក្យ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលជាសំណូមពររបស់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីវកម្មនៅក្នុងវិស័យព័ត៌មាន និង សោតទស្សន៍។ ជំនួបរវាងសម្តេចតេជោ ជាមួយអ្នកសារព័ត៌មានបានធ្វើឡើងចំនួន ៥លើក ។
ជំនួបនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ រវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និង អ្នកសារ ព័ត៌ មាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នឹងមានអ្នកចូលរួមសរុបប្រមាណ ៥,០០០នាក់ រួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យ ក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាន អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត និងក្រុមព័ត៌មាន និងសាធារណ មតិ៥រូប តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអ្នកសារព័ត៌មាន៕