ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ៦២ ព្រំប្រទល់ព្រះវិហារ-កំពង់ធំ ដល់ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ បានជួសជុល ថែទាំឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

46

ព្រះវិហារ៖នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៦២ (ព្រំប្រទល់ កំពង់ធំ-ព្រះវិហារ ដល់ ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ)ប្រវែង២០១.៥៦ឝ.ម ត្រង់ចន្លោះPK១៧៥+៥០០ ដល់PK១៧៩+០០០ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

       លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានសូមជូនពរការធ្វើដំណើរ ជិត ឆ្ងាយ របស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង