ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានីបញ្ចេញឡានទឹក បាញ់ស្រោចលើដំបូល និងបរិវេណសាលារៀនចំនួន១២តាមខណ្ឌចំនួន៤រួចហើយដើម្បីកាត់បន្ថយកំដៅ

80

ភ្នំពេញ៖កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងតបតាមសំណូមពររបស់នាយកសាលា, កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សហការកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បាញ់ទឹកស្រោចដំបូលអគារ និងបរិវេណសាលារៀន ដើម្បីជួយកាត់បន្ថយកម្តៅ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលកំពុងរៀនចំនួន១២សាលារៀន ខណៈដែលអាកាសធាតុឡើងកម្តៅក្តៅខ្លាំង ដែលធ្វើប៉ះពាល់ដល់ការសិក្សា។

ការចុះបាញ់ទឹកស្រោចតាមដំបូលអគារ និងបរិវេណសាលារៀននេះ គឺអនុវត្តតាមបទបញ្ជារបស់អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

សម្រាប់គោលដៅ ដែលកម្លាំងសមត្ថកិច្ចបានបាញ់នោះ រួមមាន៖ទី១៖ ខណ្ឌចំការមន មានចំនួន០២៖ សាលាភូមិន្ទរដ្ឋបាល និងងសាកលវិឡាល័យនិតិសាស្ត្រ និងវិឡាសាស្ត្រសេដ្ឋកិច្ច។
ទី២៖ ខណ្ឌសែនសុខ មានចំនួន០៤៖ សាលាបឋមសិក្សាបុរី១០០ខ្នង, សាលាវិឡាល័យប៊ុនរ៉ានីហ៊ុនសែនភ្នំពេញថ្មី, សាលាវិឡាល័យទួលប្រាសាទសែនសុខ និងសាលាបឋមសិក្សាសាមគ្គី។
ទី៣៖ ខណ្ឌទួលគោក មានចំនួន ០៥៖ សាលាបឋមសិក្សាអនុវត្ត, សាលាបឋមសិក្សាជាស៊ឹមសន្ធរម៉ុក, សាលាបឋមសិក្សាទឹកល្អក់, សាលាបឋមសិក្សាមិត្តភាព និងសាលាបឋមសិក្សាទួលគោក។
ទី៤៖ ខណ្ឌបឹងកេងកង មានចំនួន០១៖ សាលាវិឡាល័យព្រះយុគន្ធរ៕

អត្ថបទដែលជាប់ទាក់ទង