អភិបាលរាជធានីភ្នំពេញថ្លែងថា៖ប្រជាពលរដ្ឋកម្ពុជាចូលចិត្តប្រើប្រាស់របស់ជប៉ុន ដោយសារគុណភាពនិងមនោសញ្ចេតនា
ភ្នំពេញ៖ ក្នុងឧិកាសជួបសំណេះសំណាលជាមួយលោកតៃម៉ី វ៉ាតាណាបេ អគ្គនាយក នៃយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃស្នាក់ការកណ្តាលជប៉ុន និងលោក ខេនតារ៉ូ អាគីម៉ូតូ តំណាងឧ្យិក្រុមហ៊ុនមីតស៊ូប៊ីស៊ី នារសៀលថ្ងៃទី១៤វិច្ឆិកាលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថាតាំងពីដើមរៀងមក ប្រជាពលរដ្ឋកម្ពុជាជាង៩០%ចូលចិត្តប្រើសំភារះ និងទំនិញជប៉ុនជាពិសេសដូចជារថយន្ត,ឬម៉ូតូដែលពេញនិយមនៅកម្ពុជា។
លោកឃួង ស្រេង បញ្ជាក់ថា មូលហេតុចំបងដែលប្រជាពលរដ្ឋកម្ពុជាចូល ចិត្តប្រើសំភារះជប៉ុនគឺដោយសាររបស់មានគុណភាពល្អ,និងមានមនោសញ្ចេត នាជាមួយជប៉ុន។
លោកអភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋា ភិបាល និងប្រជាជនជប៉ុនតាមរយះអង្គការJICA តែងបានជួយឧបត្តម្ភ និងផ្តល់ជំនួយជាប្រាក់កំចីការប្រាក់ទាប ឬជាជំនួយឥតសំណងដល់កម្ពុជាពិសេសជួយដល់រាជធានីភ្នំពេញទាំងផ្នែកហេដ្ឋារចនាសម្ពន្ធ័មានផ្លូវ,លូ,ប្រឡាយ,ប្រពន្ធ័ចរាចរក្នុងទីក្រុងជាដើម។នេះបញ្ជាក់ថា ជប៉ុនមិនដែលបោះបង់ចោលប្រទេសដ៏តូច១នេះទេទាំងក្នុងដំណាក់កាលស្វែងរកសន្តិភាពសំរាប់កម្ពុជាក៏ដូចបុព្វហេតុ អភិវឌ្ឍន៏នៅកម្ពុជាផងដែរក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
លោកតៃម៉ី វ៉ាតាណាបេ បានថ្លែងថា៖បើប្រៀបធៀបក្នុងរយះ ពេល៣ឆ្នាំចុងក្រោយមកដល់ពេលនេះរាជធានីភ្នំពេញមានការអភិវឌ្ឍន៏រីកចំរើន ខ្លាំងប្រកបដោយមោទនៈភាព។
តាមរយះអង្គការJICA និងក្រុមហ៊ុនMitsubishi Corporation គឺជប៉ុននៅតែផ្តល់ការជួយឧបត្តម្ភ និងផ្តល់ជំនួយដល់រាជធានីភ្នំពេញជានិច្ច៕