ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាវាយសីជើងេកជាតិក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុបានមេដាយលើគេ

109

​ភ្នំពេញ:ការប្រកួតកីឡាវាយីជើងឯកជាតិឆ្នាំ២០១៨ ដែលចាប់ផ្ដើមពីថ្ងៃទី១១មកនោះ បានបញ្ចប់ហើយនៅថ្ងៃទី១៤វិច្ឆិកា ។
លោកឧត្តមសេនីយ៍ឯកលី កុសលប្រធានសហព័ន្ធកីឡាវាយសីកម្ពុ​ជា លោកបឹង គឹមតោអនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាបានអញ្ជើញចូលរួមបំពាក់មេដាយ ដល់ជ័យលាភីនៅថ្ងៃបិទការប្រកួតនេះ ។

​ការប្រកួតឆ្នាំនេះមានសមាគម-ក្លិបចំនួន១៤ទូទាំងប្រទេស ចូលរួមប្រកួតដែលមានកីឡាករ សរុបចំនួន១០៧នាក់ និងកីឡាការិនីចំនួន២៧នាក់ចូលរួមប្រកួត ។

​វិញ្ញាសាចំនួន១០ត្រូវបានដាក់ឲ្យប្រកួត ដែលក្នុងនោះមានវិញ្ញាសា វាយក្រុមបុរស វិញ្ញាសាវាយទោលបុរសអាយុ១៩ឆ្នាំឡើង វិញ្ញាសាវាយទោលបុរសអាយុក្រោម១៨ឆ្នាំ វិញ្ញាសាវាយទោលយុវជន អាយុក្រោម១៦ឆ្នាំវិញ្ញាសាវាយ ទោលអាយុក្រោម១៤ឆ្នាំ វិញ្ញាសាវាយទោលនារីអាយុក្រោម១៨ឆ្នាំ វិញ្ញាសាវាយគូបុរសអាយុ១៩ឆ្នាំឡើង វិញ្ញាសាវាយគូបុរសអាយុក្រោម១៨ឆ្នាំ វិញ្ញាសាវាយគូយុវជនអាយុក្រោម១៦ឆ្នាំ និងវិញ្ញាសាវាយគូនារិអាយុ១៩ឆ្នាំឡើង ។

​នៅក្នុងការប្រកួតនេះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្ដើមបានមេដាយច្រើនជាងគេ គឺមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់ចំនួន៣គ្រឿង ។ខេត្តកំពង់ឆ្នាំបានចំណាត់ថ្នាក់លេខ ២គឺមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន៣គ្រឿង ។ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ ៣គឺមេដាយមាសចំនួន២គ្រឿងមេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសមរិទ្ធ ២គ្រឿង ។

អត្ថបទដែលជាប់ទាក់ទង