ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជួបលើកទឹកចិត្តដល់សិក្ខាកាមក្រសួងអធិការកិច្ចទៅទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា

55

ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលលើកទឹកចិត្តដល់សិក្ខាកាមក្រសួងអធិការកិច្ចទៅទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

       ពិធីនេះធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ចនិងដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានទាំងបី នាយករងខុទ្ទកាល័យ នាយកវិទ្យាស្ថានជាតិអធិការកិច្ច ប្រធាននាយកដ្ឋាន និងសិក្ខាកាមដែលត្រូវទៅទស្សនកិច្ចសិក្សា ចំនួន ២០រូប ៕

អត្ថបទដែលជាប់ទាក់ទង