ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡាយលេខ១៥ នៅខេត្ដតាកែវ អាចផ្តល់ ផលប្រយោជន៏ដល់កសិកម្ម លើផ្ទៃដីស្រោចស្រពបាន១៥០០០ហិកតា ប្រសិនបើយើងរួសរាន់ អភិវឌ្ឍន៏វាឱ្យទាន់ពេល

58

តាកែវ ៖ មន្ត្រីជំនាញក្រសួងធន់ធានទឹកនិងឧត្តុនិយមឱ្យដឹងថា៖ប្រឡាយលេខ១៥ គឺជាប្រឡាយមេ៖ មានចំនួន ៤ខ្សែ ស្មើនឹង ៣៦,៧៣២ គីឡូម៉ែត្រ, ប្រឡាយរងទី២៖ មានចំនួន ១១ខ្សែ ស្មើនឹង ១១,៤០៨គីឡូម៉ែត្រ, ប្រឡាយរងទី៣៖ មានចំនួន ១០ខ្សែ ស្មើនឹង ៨,៦៤៦ គីឡូម៉ែត្រ ដូចនេះប្រឡាយសរុបមានចំនួន៖ ៣៣ ខ្សែ ស្មើនឹង ៥៦,៧៨៦គីឡូម៉ែត្រ។ ជាមួយគ្នានេះក៏មានស្ថានីយបូមទឹក ១កន្លែង បំពាក់ដោយម៉ូទ័របូមទឹកចំនួន ៤គ្រឿង (ស្ថានីយបូមទឹកសាមពុធ) ស្ថិតនៅក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ

  ចំពោះអត្ថប្រយោជន៍នៃប្រឡាយទាំង ៣៣ខ្សែ៖ គឹនឹងអាចផ្តល់ការស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១៥ ០០០ ហិកតា និងជាផ្លូវនាវាចរសម្រាប់ប្រជាកសិករ ដឹកទំនិញចេញចូលពីប្រទេសជិតខាង និងនៅក្នុងតំបន់ សម្រាប់ដោះដូរផលិតផល ហើយនៅរដូវប្រាំងក៏អាចធ្វើដំណើរតាមខ្នងប្រឡាយសងខាង ដែលជាកន្លែងសម្រាប់ប្រជានេសាទរកត្រី និងបង្កង ក៏ដូចជាផ្លូវទឹកដល់អ្នកទេសចរលំហែ ចាប់ពីក្រុងដូនកែវរហូតដល់ទន្លេបាសាក់ ។

      មន្ត្រីបន្តថា៖ប្រព័ន្ធធារាសាស្ស្រ ប្រឡាយ

១៥ មានទីតាំងស្ថិតនៅក្នុងស្រុកអង្គរបុរី ស្រុកទ្រាំង និងក្រុងដូនកែវ ខេត្តតាកែវ ហើយនឹងផ្តល់អត្ថប្រយោជន៍សម្រាប់៖ ប្រជាកសិករ ប្រជានេសាទ អ្នកជំនួញដឹកទំនិញជួញដូរក្នុងស្រុក និងក្រៅស្រុក ព្រមទាំងសហគមន៍កសិករ អាចប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ១៥ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង