ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអត្តពលិកកីឡាតុងហ្គីលម៉ូដូ កម្ពុជាឈ្នះមេដាយ៤ គ្រឿងនៃការប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯកពិភពលោកនៅហ្វីលីពីន

389

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីកីឡាតុងហ្គីលម៉ូដូកម្ពុជាដណ្តើមបានមេដាយចំនួន ៤ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជើងឯកពិភពលោក Peace Cup លើកទី ១១ នៅទីក្រុង Antipolo ប្រទេសហ្វីលីពីន ថ្ងៃទី៣ ខែឧសភា ដល់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោក រ៉ែម សំអឿន ប្រធានប្រតិភូបាននិយាយថា កីឡាករ បេង ទីន ទទួលបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសារប្រយុទ្ធបុរសឯកត្ដជនទម្ងន់ ៨០ គីឡូក្រាម កីឡាការិនី ជា សុពេក ទទួលបានមេដាយប្រាក់ ១ គ្រឿងលើវិញ្ញាសារប្រយុទ្ធនារីទម្ងន់ ៦៧គីឡូក្រាម កីឡាករ ជោង ធានជីម កីឡាការិនី ជា សុពេក ទទួលបានមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសារសម្ដែងមេគុនជាក្រុម២ នាក់(បុរស-នារី) ។

ការប្រកួតខាងលើមានប្រតភូ កីឡាករ-កីឡាការនីចំនួន ២០ ប្រទេស ដូចជា កម្ពុជា ហ្វីលីពីន ប្រេស៊ីល ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ អ៊ីរ៉ង់ សំប៊ី ម៉ុងហ្គោលី កេនយ៉ា វ៉ានូអាទូ កុងហ្គោ ហុងកុង អេត្យូពី មីយ៉ាន់ម៉ា វៀតណាម កុងហ្គោ Brazzaville ប៉ារ៉ាហ្គាយ ថៃ និងអាមេរិក។

ឆ្លើយតបទៅនឹងការអញ្ជើញ របស់សហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក សហព័ន្ធកីឡាតុងហ្គឺលម៉ូដូ   កម្ពុជា បានបញ្ជូនប្រតិភូ កីឡាករ-កីឡាការិនី តុងហ្គីលម៉ូដូកម្ពុជា ចំនួន៥រូបដូចជាលោក រ៉ែម សំអឿន ប្រធានប្រតិភូ លោក June Valenzuela គ្រូបង្វឹក កីឡាករ បេង ទីន កីឡាករ ជោង ធានជីម និងកីឡាការិនី ជា សុពេក៕

អត្ថបទដែលជាប់ទាក់ទង