ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរគាល់ហាងលក់​មាស​ និង​ផ្លា​ក​ទី​ន​ នៅផ្សារសាមគ្គី យកគ្រឿង​អ​ល​ង្ក​ការ​ ជា​ង៤០​ម៉ឺន​ដុល្លារ​

104


​ភ្នំពេញ​៖​ ​ហាង​លក់​មាស​ និង​ផ្លា​ក​ទី​ន​តូប​លេខ​៥១AB​ (​ស្តង់​លេខ​៣AB)​ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី​ ដែលមានគ្រឿង​អ​ល​ង្ក​ការ​ និងលុយ នៅ​ខាងក្នុងហាងសរុប​ចំនួន​ជាង៤០​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​ក្រុម​ចោរ​លួចគាស់​យក​​ទៅ​បាត់​ដោយ​សុវត្ថិភាព​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ក្នុង​ផ្សារ​សាមគ្គី​ ផ្លូវ​ម៉ៅ​សេង​ទុង​ ក្រុម​ទី​១៧​ ភូមិ​៥​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ហាង​ឈ្មោះ​ ជា​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ទីលំនៅ​ផ្ទះ​លេខ​១៤​ ផ្លូវ​២៦​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​។​ សម្ភារៈ​បាត់បង់ រួមមាន គ្រឿងអលង្ការ​បាត់​សរុប​ជា​លុយ​អស់​ចំនួន​៤០​ម៉ឺន​ដុល្លារ​។​ សម្ភារៈ​ដកហូតនៅកន្លែងកើងហេតុ ដូចជា ​កន្ត្រៃ​កាត់​ដែក​១ ​មេសោ​សូឡិច​ កាត់​ដាច់​១​។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ តាម​ការ​បំភ្លឺ​ពី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា ​ខ្ញុំ​បាន​បើកហាង​លក់​មាស​ និង​ផ្លា​ក​ទី​ន​នេះ​តាំងពី​ឆ្នាំ​២០០៣​ មក​ម្លេះ​ ដោយ​លក់​តែ​២​នាក់​ប្តី​ប្រពន្ធ​ ហើយ​ខ្ញុំ​តែង​តែង​បើកហាង ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ និង​បិទ​ទ្វារ​ហាង ​នៅ​វេលា​ម៉ោង​១៧​និង​៣០​ល្ងាច​ ជា​រៀងរាល់ថ្ងៃ​ ហើយ​នៅ​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ខ្ញុំ​បាន​បិទ​ទ្វារ​ហាង ​ចាក់សោ​ពី​ក្រៅ​ជាប់​ដូច​សព្វដង​ មុន​នឹង​ចាញ​ចេញ​ទៅ​ផ្ទះ​ លុះ​រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ ពេល​ខ្ញុំ​ត្រឡប់​មក​ហាង​វិញ​ មើល​ពី​ចំងាយ​ឃើញ​ទ្វារ​ហាង​បើកចំហរ​ខុសធម្មតា ​ខ្ញុំ​ក៏​បាន​ដើរមក​ជិត ​ឃើញ​ទ្វារ​ហាង​ត្រូវ​បាន​គាស់​របើក​ ហើយ​ទូរ​គ្រឿងអលង្ការ ​នៅ​ក្នុង​ហាង​ត្រូវ​បាន​គាស់​របើក​ និង​រើ​ក​កាយ​ ទើប​ដឹង​ថា​បាត់​គ្រឿងអលង្ការ​អស់​ ក៏​បាន​រាយការណ៍​ទៅ​ខាង​សន្តិសុខ​ផ្សារ​ និង​រាយ​ការ​ណ៍​បន្ត​ប្រាប់​សមត្ថកិច្ច​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​កោ​ល​ស្យ​វិ​ច័​យ ​ជុំវិញ​កន្លែង​កើតហេតុ​ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង