ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​សាធារណការ​ ខេត្តព្រះវិហារ​កំពុងជួសជុល ថែទាំ ផ្លូវជាតិលេខ ៩២​ ចាប់ពីព្រំប្រទល់​​ ព្រះ​​​វិហារ​-ស្ទឹងត្រែង​ ស្ថិតក្នុង ស្រុកឆែប​ ប្រវែង​ជាង​ ៨៧គីឡូម៉ែត្រ

95

ភ្នំពេញ៖ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​នៅថ្ងៃ​ទី​១៥/១១/២០១៨នេះបានកំពុងជួសជុល ថែទាំផ្លូវជាតិលេខ ៩២​ ចាប់ពីព្រំប្រទល់​​ ព្រះ​​​វិហារ​-ស្ទឹងត្រែង​ ស្ថិតក្នុង ស្រុកឆែប​ ដែលមានប្រវែង​ជាង​ ៨៧គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរណ៍ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

   លោកសំ លាងទ្រី ប្រធានមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​ បានអោយដឹងថា ថ្ងៃ​ទី​១៥/១១/២០១៨នេះ ក្រុមការងារថែទាំប្រចាំនៃមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​ បាននិងកំពុងធ្វើ​សកម្មភាព​​ការងារថែទាំប្រចាំ ផ្លូវជាតិលេខ ៩២​ ពីព្រំប្រទល់​​ ព្រះ​​​វិហារ​-ស្ទឹងត្រែង​ ស្ថិតក្នុងឃុំកំពង់​ស្រឡៅ​ ស្រុកឆែប​ ដល់បន្ទាយស្រមោច​ ស្រុក​ជាំក្សាន្ត​ ខេត្តព្រះវិហារ​ ដែលមាន​ ប្រវែង​សរុប​ ៨៧,៨ គីឡូម៉ែត្រ ហើយ ការងារនេះអនុវត្តដោយ​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​៕
អត្ថបទដែលជាប់ទាក់ទង