ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងអាមេរិក រួមគ្នាប្រឆាំងការ ជួញដូរមនុស្ស ភេរវកម្ម អំពើអនាចារ្យលើកុមារ និងប្រឆាំងគ្រឿងញៀន

92


ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងស្ថាប័នស៊ើបអង្កេតសន្តិសុខមាតុភូមិអាមេរិកប្រឆាំងអំពើឧក្រិដ្ឋកម្ម នឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា លើវិស័យប្រឆាំងការ ជួញដូរមនុស្ស វិស័យប្រឆាំងភេរវកម្ម វិស័យប្រឆាំងអំពើអនាចារ្យលើកុមារ និងវិស័យប្រឆាំងគ្រឿងញៀនជាដើម។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យមន្ត្រីសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក រ៉ះស្សឺល ជេ. បែស្ស (Russell J. Bash) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសទើបចូលកាន់តំណែងថ្មី ក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ជំនួយការអគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានសេនាធិការ លោកឧត្តមសេនីយ៍ឯក ពៅ សាលីដេត បានប្រាប់សារព័ត៌មានថា ជំនួបគ្នានេះ បានផ្តោតលើការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ជាមួយនឹងស្ថាប័នស៊ើបអង្កេតសន្តិសុខមាតុភូមិអាមេរិក ប្រឆាំងអំពើឧក្រិដ្ឋកម្ម ។ ភាគីកម្ពុជា និងអាមេរិក បានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយគ្នា លើវិស័យប្រឆាំងការ ជួញដូរមនុស្ស វិស័យប្រឆាំងភេរវកម្ម វិស័យប្រឆាំងអំពើអនាចារ្យលើកុមារ និងវិស័យប្រឆាំងគ្រឿងញៀនជាដើម ។ ក្នុងជំនួបនោះលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសុំស្នើដល់ភាគីអាមេរិក ដើម្បីឲ្យបន្តជួយកម្ពុជា លើការងារបណ្តុះបណ្តាល ដែលកន្លងមក សេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិអាមេរិក បានជួយកម្ពុជា លើការបណ្តុះបណ្តាលផ្សេងៗ ដូចជា ការបណ្តុះបណ្តាលលើការជួញដូរ ការបណ្តុះ បណ្តាលទៅលើការប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ។

ជាមួយគ្នានោះដែរ មន្ត្រីសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកន្លងមក បានជួយសហការ ចាប់ខ្លួនឧក្រិដ្ឋជនទេសចរណ៍ផ្លូវភេទ លើកុមារ ដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិក ហើយបានរត់មកលាក់ខ្លួន ក្នុងប្រទេសកម្ពុជា និងបានជួយស្វែងរកភស្តុតាងនានា ជូនបន្ថែម ដើម្បីការកាត់ទោសជនសង្ស័យនៅសហរដ្ឋអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង