គំនិតឡឺកឺ៖ អាក្រពើ និង អាខ្លា
ភ្នំពេញ៖សត្វតាំង២នេះជាប្រភេទសត្វសាហាវព្រមទាំងមិនចេះដឹងគុណចំពោះអ្នកដែលបាន
ជួយឬសង្គ្រោះខ្លួនឡើយតែលទ្ធផលចុងក្រោយសត្វទាំង២ប្រភេទនេះមិនដែលបានសេចក្ដី
សុខឡើយ។
ថ្ងៃមួយសត្វទាំង២ជួបគ្នាហើយពិភាក្សាគ្នាក្រោមមូលបទថា«ពួកយើងទាំង២នរណា
សាហាវជាងនរណា?»។
ក្រពើនិយាយថាមួយជីវិតរបស់វាៗធ្លាប់បោកកសិករម្នាក់ឲ្យជួយវានាពេលដែលទឹកស្រកហើយវាវង្វេងបឹងឡើងក្រៀមស្រការរង់ចាំតែសេចក្ដីស្លាប់ប៉ុណ្ណោះតែបានតាកសិករនោះ
បររទេះគោមកវាក៏អង្វរឲ្យតាកសិករនោះជួយយកវាទៅបឹងផងវានឹងដឹងគុណមួយជីវិត។
ដោយក្ដីអាណិតអាសុរតាកសិករក៏យល់ព្រមជួយតែពេលទៅដល់បឹងវា(ក្រពើ)ក៏ទាម
ទារស៊ីតានោះជាចំណីព្រោះតានោះចងវាមកបឹងតឹងខ្លាំងណាស់វិះតែដាច់ខ្យល់ស្លាប់ម្ដងៗ
ទៅហើយ។
កាលនោះកុំតែបានសុភាទន្សាយមកជួយកាត់ក្ដីហើយយើងចាញ់បោកទន្សាយដែលឲ្យតា
នោះចងយើងភ្ជាប់ទៅនឹងទូករទេះម្ដងទៀតហើយទន្សាយក៏ប្រាប់ឲ្យតានោះសំពងយើងទាល់តែស្លាប់យកទៅស៊ីជាអាហារតែម្ដងទៅ។ចុះបងខ្លាឯងយ៉ាងម៉េចដែរ?
រឿងយើងស្រដៀងនឹងឯងដែរទេគឺថ្ងៃមួយដោយងងុយដេកពេកគ្នាក៏ប្រាស់ខ្លួនដេកលើរន្ធពស់វែកហើយក៏ត្រូវពស់ចឹកស្លាប់តែបានតាឥសីជួយប្រោះយើងឲ្យរស់បន្ទាប់មកយើងក៏
បន្ទោសតាឥសីថាមករំខានដំណេកយើងៗក៏ប្រកាសថាត្រូវតែស៊ីគាត់ជាអាហារតែត្រូចសុភា
ទន្សាយចេញមកកាត់ក្ដីឲ្យដោយឲ្យយើងដេកលើរន្ធពស់វែកនោះដើម្បីបានជាភស្ដុតាង។មិន
យូរប៉ុន្មានខ្លាក៏ត្រូវពស់វែកចេញពីរន្ធមកចឹកស្លាប់ទៅ។
បែបនេះគេហៅថាអារមិលគុណ។មិនខុសពីមនុស្សយើងទេដោយសារតែចង់ឈ្នះ
ចាញ់នោះអាខ្លះគ្រួសារវាត្រូវខ្មែរក្រហាមសម្លាប់ចង់អស់ហើយនៅតែគាំទ្រខ្មែរក្រហមទៀត
បែបនេះគេហៅថាអាប្រឆាំងផ្កាប់មុខ៕