សូត្រ ប៊ុនធី និង ផាត ថាណានរណាជាម្ចាស់ខ្សែក្រវាត់ ?
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាម លើសង្វៀនអាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី១៧វិច្ឆិកានេះ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ។
សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកត្រូវជួបជាមួយអ្នកប្រដាល់ថៃផាត ថាណា(Phat Thana) ។ប៊ុនធីក្នុងមួយព្រឹត្តិការណ៍នេះនៅមិនទាន់ស្គាល់ បរាជ័យឡើយចំពោះផាត ថាណាវិញ នៅក្នុងការប្រកួតវិលជុំសន្សំពិន្ទុគេស្គាល់ចាញ់
តែមួយប្រកួតប៉ុណ្ណោះគឺចាញ់សូត្រ ប៊ុនធីដោយពិន្ទុ ។
ម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន៥.០០០ដុល្លារបែបនេះ ប៊ុនធីដែលជាអ្នកប្រដាល់ជង្គង់ស្រួច កែងមុតគេបានត្រៀមខ្លួនយ៉ាងល្អ ហើយគេក៏បានបង្កើនពេលវេលាហ្វឹកហាត់ទៀតផង ។ចំពោះផាត ថាណាក៏គេត្រៀមខ្លួនបានយ៉ាងល្អដែរសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះ ។
ប៊ុនធីមានប្រវត្តិប្រកួតចំនួន១១៣ដង ឈ្នះ៨៩ដង ចាញ់២០ដង និងស្មើពិន្ទុ៤ដង ។ចំពោះផាត ថាណាវិញគេមានប្រវត្តិប្រកួត ចំនួន៦១ដងឈ្នះ៥៣ដង ចាញ់ ៨ដង ។ជំនួបរវាងជើងខ្លាំងទាំង២រូបនេះនរណាជាម្ចាស់ខ្សែក្រវាត់?
ការប្រកួតជាមិត្តភាពអន្តរជាតិអមគូខ្សែក្រវាត់ផ្ដាច់ព្រ័ត្រនោះម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ ប្រកួតជាមួយអ្នកប្រដាល់ថៃទី សា(Ty Sa)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ទី សាគេតើបតែមកប្រកួតនៅស្រុកខ្មែរលើកទី ១ ទេ ហើយក៏គ្មាននរណាដឹងថាខ្លាំងឬខ្សោយនោះដែរ ។អ្នកប្រដាល់ថៃរូបនេះមាន ប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៤ដង ចាញ់១២ដង ។ចំពោះអ្នកប្រដាល់ម៉ន សាម៉េតវិញគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូប ទោះបីពេលនេះគេហាក់ដូចជាស្រុតកម្លាំងបន្តិចក៏ដោយ ។
សាម៉េតមានប្រវត្តិប្រកួតចំនួន១៣៨ដង ឈ្នះ១០៣ដង ចាញ់៣០ដង និងស្មើពិន្ទុ១២ ដង ។ សម្រាប់ការប្រកួតមួយនេះគេជឿថា សាម៉េតទំនងជាមានឱកាសឈ្នៈច្រើនជាងចាញ់ ។