សម្តេចក្រឡាហោម ស ខេង ជម្រុញដល់មន្រ្តីគ្រប់លំដាប់ ថ្នាក់ត្រូវបន្តអនុវត្តិការងារឲ្យមានប្រសិទ្ធិភាព ដើម្បីថែរក្សាសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ
ត្បូងឃ្មុំ ៖ បញ្ហាថែរក្សាសន្តិសុខសណ្តាប់ ទប់ស្កាត់បទល្មើស គ្រឿងញៀន និងល្បែងស៊ីសង ការថែរក្សាធនធានធម្មជាតិ គឺជាការងារ ដែលសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តធ្វើជាប់ជានិច្ច បើ ទោះបីប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យក៏ដោយ ពីព្រោះយើងត្រូវរួមគ្នា ធ្វើឲ្យប្រទេសជាតិ យើងកាន់តែរីកចម្រើន ថែមទៀត ពោលគឺពីប្រទេសមានប្រាក់ មធ្យមកំរិតទាបទៅជាកំរិតខ្ពស់ ។ នេះជាការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទីក្នុងឳកាស អញ្ជើញជាអធិបតីប្រកាស ចូលកាន់មុខដំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៨ នៅសាលាខេត្តត្បូងឃ្មុំ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា ក្រោយការបោះឆ្នោតរាជរដ្ឋាភិបាលអាណត្តិទី៦ បានដាក់ចេញ នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីនាំកម្ពុជាដែល បច្ចុប្បន្នមានចំណូលមធ្យមកំរិតទាបទៅជាប្រទេសមានចំណូលកំរិតខ្ពស់ ហើយការងារនេះគឺយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើ និងអនុវត្តិ ។ ក្នុងនោះត្រូវថែរក្សាសុខសន្តិភាពស្ថេរភាព នយោ បាយព្រោះវាមានសារៈសំខាន់ដោយកុំគិតថាស្រុកមានសន្តិភាព ហើយបែជានាំគ្នាមិនគិត និងបន្តថែរក្សា បន្តលើកកម្ពស់ប្រជាធិប តេយ្យសរីពហុបក្ស លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន ។
សម្តេចបន្តថា រាជរដ្ឋាភិបាលបានរៀបចំវេទិការជាប្រចាំរវាង រាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីជៀសវាង ការរិៈគន់ថាកម្ពុជាបិទសិទ្ធិសេរីភាពចំពោះ អង្គការ សមាគម នានា ដោយត្រូវធ្វើជាដៃគូដ៏ល្អជាមួយគ្នាស្ថិតក្រោមជាធរមាន ។ ក្នុងនោះត្រូវប្រមូលផ្តុំ លើកកម្ពស់ការងារផ្តល់សេវាសារធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ត្រូវដោះស្រាយបញ្ហា ប្រឈមនានាតាមសំណើររបស់ប្រជាពលរដ្ឋ ។
ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងនោះត្រូវទប់ឲ្យបាននូវ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅគ្រប់ច្រកល្ហក ពីព្រោះ ជារឿងអនាគត់កូនចៅយើងទាំងអស់គ្នា ដូចនេះមិនត្រូវឲ្យគ្រឿង ញៀណត្រួតត្រាឡើយ ។ ការអនិវត្តច្បាប់ចរា ចរណ៍ក៏ជាការងារ សំខាន់ដែលត្រូវបញ្ជ្រាបការយល់ដឹងខច្បាប់ និងផលប៉ះពាល់ពី គ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋដោយយើងមិនត្រូវប្រើ កម្លាំងសមត្ថកិច្ចឈរតាមដងផ្លូវផាកពិន័យច្រើនពេកនោះទេ ។ ហើយអ្វីដែលសំខាន់ទៀតនោះគឺការងារការពារធនធានធម្មជាតិ ដែលយើងត្រូវតែមានវិធានការរួមគ្នាអនុវត្តិ ដោយឈរលើផលប្រ យោជន៍ជាតិជាធំ ។
នៅក្នុងឳកាសនោះឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំថ្មីក៏បានប្តេជ្ញាចិត្តថា និងអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់នានា និងការនែនាំរបស់ថ្នាក់ដឹកនាំឲ្យមាន ប្រសិទ្ធិភាពខ្ពស់។ គោរពនិងអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ បន្តការខិត ខំទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានាដែលធ្វើឲ្យប៉ះ ពាល់ បង្ករការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជម្រុញការផ្តល់សេវា សាធារណៈ សេវាសង្គម ឲ្យកាន់តែជិតប្រជាពលរដ្ឋ ចូលរួមលើក កម្ពស់ជីវភាពរស់នៅ សុខមាលភាព របស់ប្រជាជន ។ យកចិត្តទុកដាក់ ករសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត ជម្រុញអនុវត្តិគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ។ ល។