ក្រុមហ៊ុនស៊ីនទ្រី ត្រៀមរថយន្ត ជាង៤០ គ្រឿង និងកម្មករជិត៥០០នាក់ សម្រាប់ប្រមូលសំរាម ក្នុងព្រះរាជពិធីបុណ្យអុំទូក
ក្នុងព្រះរាជ ពិធីបុណ្យអំុទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃ ក្រុមហ៊ុនស៊ីនទ្រី បានត្រៀមរថយន្តដឹកសំរាមចំនួន៤៩គ្រឿង និងកម្មករចំនួន ៤៨៩នាក់ និងសម្ភារមួយចំនួន សម្រាប់ចុះប្រមូល និងដឹកជញ្ជូនសំរាម ក្នុងព្រះរាជពិធីបុណ្យ អ៊ុំទូកអកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅថ្ងៃទី 21 22 និងថ្ងៃទី 23 ខែវិឆ្ឆិការ ឆ្នាំ2018 ខាងមុននេះ ដើម្បី ចូលរួមធ្វើការសំអាតឲ្យបានទាន់ពេល ។
លោក ខៀវ វុទ្ធី ប្រធានប្រតិបត្តិ ផ្នែកប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីបានលើកឡើងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូកនេះ ស៊ីនទ្រីមានគោលការច្បាស់លាស់ បែងចែកកម្មករជាពីរក្រុម មានវេនថ្ងៃ និងវេនយប់។ លោក បន្តថា វេនថ្ងៃ ចាប់ពីម៉ោង៥ភ្លឺ ដល់ម៉ោង៣រសៀល។ វេនយប់ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៧ព្រឹក ដោយមានកម្មករបោសសំអាតជាង ៤៨៩នាក់ និងរថយន្តប្រមូល និងដឹកជញ្ជូនសំរាមចំនួន ៤៩គ្រឿង ។ ក្រៅពី កម្លាំងបោសសំអាត និងរថយន្តដឹកជញ្ជូន នៅមានរទេះអូសសំរាមចំនួន១៨គ្រឿង ធុងDamster ឬដេប៉ូទុកដាក់សំរាមចំនួន ៧ធំៗ និងមានកញ្ចេរ សម្រាប់ពង្រាយដាក់តាមសួមច្បារ ដងផ្លូវ និងកន្លែងប្រគំតន្រ្ដីចំនួន១២០២បន្ថែមទៀត។ លោក ប្រធានប្រតិបត្តិ ផ្នែកប្រមូល បានបញ្ជាក់ថា កម្មវិធីប្រមូលសំអាតក្នុងព្រះរាជពិធីនេះ បានចែកចេញជា៦ ក្រុម និងបែងចែកជា ២វេន គឺវេនទី១-វេនថ្ងៃចាប់អនុវត្ដ ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៤ល្ងាច។ ចំណែកវេនទី២- វេនយប់ចាប់អនុវត្ដពីម៉ោង១យប់ រហូតដល់ម៉ោង៥ព្រឹក។ ដែលទាំងនេះ គឺជាផែនការរៀបចំកម្លាំង តាមគោលដៅដែលត្រូវអនុវត្ត ដើម្បី ចុះប្រមូលសំរាមឲ្យបានទាន់ពេល ក្នុងព្រះរាជ្យពិធីបុណ្យអំុទូក។
លោកបានបន្រថា ក្នុងនាមខ្ញុំតំណាងក្រុមហ៊ុនស៊ីនទ្រី ក៏ដុចជាការសំអាតផ្ទាល់ ស្តីពី ផែនការរៀបចំកម្លាំងនិង សម្ភារៈ ដើម្បី រៀបចមប្រតិបត្តិការ សំអាត ប្រមូលនិងដឹកជញ្ជូន សំរាមនៅក្នុងព្រះរាជពិធីបុណ្យ អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នាថ្ងៃទី ២១ ២២ និងថ្ងៃទី ២៣ ខែ វិឆ្ឆិការ ឆ្នាំ២០១៨ នាថ្ងៃខាងមុខនេះ និងធានាឲ្យបានស្អាត។ ក្នុងកម្មវិធីព្រះរាជពិធីនេះ យោងតាមស្មារតីអង្កប្រជុំ របស់សាលារាជធានី ធ្វើដាក់ផែនការយ៉ាងម៉េច កុំឲ្យមានសំរាម កកស្ទះក្នុងព្រះរាជពិធី៣ថ្ងៃនេះ ។ការសំអាតនេះ ធ្វើយ៉ាងណាឲ្យបានទាន់ពេលវេលា ដើម្បី ឆ្លើយតបក្នុងព្រះរាជពិធី៣ថ្ងៃនេះ ធ្វើយ៉ាងណាឲ្យមានសោភ័ណភាពស្អាត ទៅតាមគោលការណ៍របស់សាលារាជធានី ជាពិសេស ការងារប្រមូលសំរាមនៅក្នុងព្រះរាជពិធីតែម្តង។
លោក ក៏បានធ្វើការសំណូមពរផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ ក៏ដូចអ្នកមកចូលទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ មេតាចូលរួមជួយសហការ ក្នុងការវេចខ្ចប់ ទុកដាក់កាកសំណង់សំរាមឲ្យបានត្រឹមត្រូវទៅតាមការកំណត់ ជៀសវាងយកសំណល់ទៅបោះចោលពាសវាលពាសកាល ដែលធ្វើឲ្យបាត់បង់សោភ័ណភាពក្នុងព្រះរាជពិធីបុណ្យនេះ។
លោកបានបញ្ជាក់ថា ការបោសសំអាតសំរាមបានល្អមិនមែនពឹងផ្អែកទៅលើខាងស៊ីនទ្រី តែមួយ មុខទេ គឺតម្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ដើម្បី ធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យអុំទូកយើងនេះ ប្រព្រឹត្តទៅបានលូននិងល្អស្អាត ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាបានច្រើនកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា៖ បន្ទាប់ពីបញ្ចប់ព្រះរាជ បុណ្យអំុទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ រយៈពេល៣ថ្ងៃនេះ ក្រុមហ៊ុនស៊ីនទ្រី និងចូលបម្រើការងារជាធម្មតាឡើងវិញ នៅថ្ងៃទី២៤ ។ ដោយ ថ្ងៃទី២៤នោះ ខាងស៊ីនទ្រី នឹងបើកយុទ្ធនាការមួយ ដើម្បីសំអាតក្រោយពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូកនេះ៕