ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ថា៖នៅថ្ងៃទី២៦ឧសភានេះ សមាជិក សមាជិការជាអង្គបោះឆ្នោះ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាអោយទទួលបានជ័យជំនៈបន្តទៀត

47

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាស់ជាមួយសមាជិក សមាជិកាដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៣ខណ្ឌ គឺខណ្ឌឬស្សីកែវ ជ្រោយចង្វានិងខណ្ឌព្រែកព្នៅ ចំនួនជាង១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ។

   ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងពីការកោតសរសើរចំពោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការជួយប្រជាពលរដ្ឋ ដែលបានធ្វើអោយគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតក្នុងការបោះឆ្នោត ហើយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ឧសភាខាងមុខនេះ សមាជិក សមាជិការជាអង្គបោះឆ្នោះ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាអោយទទួលបានជ័យជំនៈបន្តទៀត។

  ឯកឧត្តម ឃួង ស្រេង បានលើកឡើងទៀតថា តួនាទីរបស់យើងគឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជាជាមហាគ្រួសារ មានទុក្ខគឺត្រូវតែជួយគ្នា យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះគ្នា។អ្វីដែលសំខាន់គឺក្តាប់ព័ត៌មានអោយបានច្បាស់ មានបញ្ហាអ្វីយើងអាចជួយគ្នាបានទាន់ពេល។ឯកឧត្ថមបញ្ជាក់ថា៖ រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយ គឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះអោយបានទាន់ពេលវេលា បើមិនអញ្ចឹងទេនឹងអាចស្លាប់បាន។ឯកឧត្ដមបញ្ជាក់ថា បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាពក្នុងការព្យាបាល ទោះយប់ឬថ្ងៃក៏ដោយសុំទាក់ទងមកឯកឧត្តមភ្លាមៗ ដើម្បីរិះរកវិធីដោះស្រាយឬសង្គ្រោះអោយបានទាន់ពេលវេលា។

  ឯកឧត្ថមបញ្ជាក់បានបន្តទៀតថា៖ កាលបោះឆ្នោតព្រឹទ្ធសភាយើងទទួលបានជោគជ័យ ដោយគណបក្សផ្សេងគេក៏បោះឆ្នោតអោយយើងដែរ នោះដោយសារគេគោរពស្រលាញ់ ពីការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោហ៊ុន សែន បានល្អធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនជឿនលឿន៕

អត្ថបទដែលជាប់ទាក់ទង