ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Cambodian Youth League U16ឆ្លងផុតសប្ដាហ៍ដំបូង

406

ភ្នំពេញ៖ព្រឹត្តិការណ៍ Cambodian Youth League U16បានឆ្លងផុតសប្ដាហ៍ដំបូងហើយកាលពីថ្ងៃទី១៩ឧសភាម្សិលម៉ិញនេះ។ សប្ដាហ៍ដំបូងនេះការប្រកួតមានចំនួន៥ប្រកួត។លទ្ធផលទាំង៥ប្រកួតនេះក្រុមយុវជនព្រះខ័នរាជស្វាយរៀងប្រជែងបាន៣ពិន្ទុបន្ទាន់ពីយកឈ្នះយុវជនបឹងកេត ដោយលទ្ធផល ៤ទល់៣, ក្រុមអង្គរថាយហ្គឺរចាញ់ក្រុមសៀមរាបយូណាយធីត ០ទល់៥, វិសាខា បានយកឈ្នះក្រុមភ្នំពេញក្រោន១៤ទល់០,ណាហ្គាវើលដ៍ចាញ់យុវជនទ័ព១ទល់២ចំពោះក្រុមអាយអេសអាយដង្កោសែនជ័យបានយកឈ្នះក្រុមសាលាតម្រង់ទិសរាជរាជធានីភ្នំពេញ ដោយលទ្ធផល ៨ទល់២។

ព្រឹត្តិការណ៍ខេមបូឌានលីគយុវជន ត្រូវបានចែកចេញជាពីរប្រភេទអាយុផ្សេងគ្នា គឺU16 និងU19ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)ដោយក្នុងមួយប្រភេទអាយុមានក្រុមចូលរួមចំនួន១០ក្រុមដូចៗគ្នា។ចំពោះការប្រកួតU16ត្រូវប្រើប្រាស់ការប្រកួតរយៈ១៨សប្តាហ៍ (ក្នុង១សប្តាហ៍មាន៥ប្រកួត) ចាប់ពីថ្ងៃទី១៩ខែឧសភា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដោយ១៨សប្តាហ៍នេះ គឺជាការប្រកួតសន្សំពិន្ទុចំនួន២ជុំស្មើនឹង ៩០ប្រកួត៕

អត្ថបទដែលជាប់ទាក់ទង