មានជាងមួយម៉ឺននាក់បានចុះឈ្មោះចូលួម ពាក់កណ្ដាលម៉ារ៉ាតុងអង្គរលើកទី២៣ នៅខេត្តសៀមរាប
ភ្នំពេញ៖លោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថាសម្រាប់ ព្រឹត្តិការណ៍អន្តរជាតិ រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អង្គរលើកទី២៣មាន អ្នកចូលរួមទំាងអស់ចំនួន១០២០០នាក់ហើយ ។
ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៣នេះធ្វើឡើងចំថ្ងៃទី២ធ្នូ ។ ការចុះឈ្មោះចូលរួមរត់នោះត្រូវបានបិទបញ្ជីត្រឹមនេះ ហើយឆ្នាំនេះអ្នកចូលរួមរត់បាន កើនឡើងដល់ជាងមួយម៉ឺននាក់ ។ក្នុងចំណោមអ្នករត់ចូលរួមរត់ទាំងជាងមួយម៉ឺននាក់នេះមកពី៨៥ប្រទេស។ប្រទេសដែលចូលរួមរត់ច្រើនជាងគេមកពីចក្រភាបអង់គ្លេស សហរដ្ឋអាមេរិក និង មកពីបណ្ដាប្រទេសន់សហគមន៍អឺរុប ។ក្រៅពីនេះ មកពីប្រទេសក្នុងទ្វីបអាហ្វ្រិក និង មួយចំនួនគឺមកពីប្រទេសក្នុងទ្វីបអាស៊ី ។
សម្រាប់ការរត់ពាក់ កណ្ដាលម៉ារ៉ាតុង អន្តរជាតិនេះអ្នមករត់ភាគច្រើន ជាអ្នករត់ដើម្បីសប្បាយ និងដើម្បី សុខភាពតែប៉ុណ្ណោះ ។ អ្នករត់ដើម្បីសប្បាយបែបនេះមានប្រមាណ៧០ភាគរយទៅហើយឯអ្នករត់អាជីពមានប្រមាណ តែ៣០ភាគរយប៉ុណ្ណោះ ៕