រថយន្តដឹកទំនិញធុនធ្ងន់ មកដល់ភ្លើងស្តុបមិនឈប់ បុករះរថយន្តនិងម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
បន្ទាយមានជ័យ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញធុនធ្ងន់ បុករះរថយន្តនិងម៉ូតូឈប់កន្លែងភ្លើងស្តុប បណ្តាលឲ្យស្លាប់ក្មេងប្រុសម្នាក់ របួសធ្ងន់មនុស្សចាស់ម្នាក់ ហើយបើកទ្វាររថយន្តបំរុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញចាប់បាន។ ហេតុការណ៍ ដែលគួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណូចភ្លើងស្តុប ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកអ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ទ្រុង ពណ៌ខៀវលាយស ពាក់ស្លាកលេខ3A-2364 បើកបរដោយឈ្មោះ ច្រឹក រតនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិភ្នំដី ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ បានបើរបរពីទិសខាងលិចទៅកើត ពេលមដល់ចំណុចភ្លើងស្តុប បានបត់ទៅទិសខាងជើង ពេលដែលសញ្ញាភ្លើងខៀវជិតអស់នាទី ចូលមកភ្លើងក្រហម តែរថយន្តនេះបានសំដៅបើកបង្ខំឲ្យផុតកំឲ្យភ្លើងក្រហមមកទាន់ក៏ជ្រុលចង្កូតទៅបុករថយន្តឆ្លាមពណ៌ខ្មៅ១គ្រឿង និងម៉ូតូចំនួន៣គ្រឿង បណ្តាលឲ្យរបួសធ្ងន់ បន្ទាប់មកស្លាប់នៅមន្ទីពេទ្យ ខណៈពេលសិស្សសាលាម្នាក់នេះ ទើបចេញពីសាលារៀន។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ ឡាយ គឹមកៅ ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងមនុស្សចាស់ម្នាក់ទៀតមិស្គាល់ទាន់ឈ្មោះរបួសធ្ងន់ បញ្ជូនទៅព្យាបាលមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ។
បើតាមសាក្សីដែលឃើញហេតុការណ៍ បានលោតចេញពីម៉ូតូទាន់ផុត ពីគ្រោះថ្នាក់ខូចតែម៉ូតូ និងម្ចាស់រថយន្តរងការខូចខាតដែរនោះ បាននិយាយ មុនពេលកើតពួកគាត់ និងជនរងគ្រោះ ផ្សេងទៀត បានឈប់រងចាំឆ្លងផ្លូវ ស្រាប់តែរថយន្តជនបង្ក បានបើកយ៉ាងលឿនពីទិសខាងលិច មកដល់ចំណុចភ្លើងស្តុប បានបត់មកខាងឆ្វេងដៃទៅទិសខាងជើង បណ្តាលឲ្យជ្រុលចង្កូតបុករាស់តែម្តង ក្រោយបុកបានបើកទ្វាររថយន្តរត់ទាំងសើចធ្វើហ៊ៃ ទំនងជាមនុស្សបែកថ្នាំ តែត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់បាន។
ចំណែកជនបង្កបាននិយាយថា គេបានស៊ីឈ្នួលបើករថយន្តឲ្យឈ្មោះ នី ភេទស្រីអាយុ៤៥ឆ្នាំ ភូមិនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៣ខែមកហើយ ។មុនពេលកើតហេតុ គេបានបើករថយន្ត មកពីដឹកដំឡូងមី ទៅស្រុកម៉ាឡៃ ហើយប្រញាប់ទៅដឹកដំឡូងមីនោះស្រុកស្វាយចេកទៀត តែដោយរថយន្តគេហ្វ្រាំងមិនស៊ី ក៏កើតហេតុការគ្រោះថ្នាក់ចរាចរតែម្តង ។
លោកនាយការិយាល័យនគរបាលចរាចរណ៍ ក៏បានបញ្ជាក់ថា៖ ចំពោះអ្នកបើកបររថយន្តបង្កឲ្យមនុស្សស្លាប់និងរបួស ឈ្មោះច្រឹក រតនា កម្លាំងនគរបាលជំនាញ កំពង់កសាងសណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បុរសវ័យចំណាស់រងរបួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្យ។ វត្ថុតាងរថយន្តបង្កនិងម៉ូតូ ត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។
ប្រជាពលរដ្ឋម្នាក់ បានចូលរួមរំលែកទុកផងប្អូនប្រុសបង មិនដែលស្គាល់ប្អូនទេ តែបងជួយប្អូនដោយចិត្តស្មោះ ប្អូនប្រាប់បងថា ប្អូនចុកណាស់ មុនដង្ហើមចុងក្រោយ ប្អូនបានហៅម៉ាក់ ហើយជួយអស់ពីចិត្តហើយ ប្អូនទៅឲ្យបានសុខចុះកុំឲ្យមានដូចជាតិនេះទៀត RIP ។ ចូលរួមរំលែកទុកផងប្អូនប្រុសផង សូមឲ្យប្អូនកើតជាតិក្រោយកុំឲ្យដូចជាតិនេះ នេះជាការបើកបរ មិនគោរពចារាចរណ៍របស់តៃកុងឡាន នាក់ចង់សងអ្វីបើគេស្លាប់បាត់ហើយ ៕