ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីស្រ្តី២នាក់ បើកឡានទំនើប តាម​ពិតខ្លួនឯង​ ចង់សូកប៉ាន់ប៉ូលិស ដល់ពេល​ប៉ូលិស​ មិន​ទទួល​សំណូក បែរជាដោះសារក្រឡាស់សម្តី

96


ភ្នំពេញ៖ មានករណីមានរថយន្ត Luxus RX330 មួយគ្រឿង បើកដោយស្រ្ដីម្នាក់ និងអ្នករួមដំណើរស្រ្តីម្នាក់ មិនបានពាក់ខ្សែក្រវាត់ការពារ ហើយត្រូវបានប៉ូលិសចរាចរណ៍ ដែលប្រចាំការនៅទីនោះ ចាប់ឃាត់ឡានគាត់ ហើយនិងផាកពិន័យ ក៏ប៉ុន្តែខាងម្ចាស់ឡាន មិនព្រមចុះពីឡាននោះទេ ហើយថែមទាំងចង់ជិះមកបុកប៉ូលិសថែមទៀតផង។

ករណីនេះដែរ អ្នកស្រី ចាន់ធូ សែម ដែលជាមន្រ្តីផងនោះ បានសរសេរលើផេកហ្វេសប៊ុកថា “តាម​ពិតខ្លួនឯង​ចង់សូកប៉ាន់ប៉ូលិស ដល់ពេល​ប៉ូលិស​ មិន​ទទួល​សំណូក បែរជាដោះសារក្រឡាស់សម្តី អត់អៀនខ្មាស ក្នុងវីដេអូខ្លួនឯង និយាយថា (ឲ្យលុយប៉ុណ្ណឹងហើយ នៅមិនយកទៀត)? ឥឡូវ​បែរមកនិយាយថា ព្រមបង់25000រៀល តែប៉ូលិសមិនយក ហើយប៉ូលិសចង់បានតែ15000រៀល គ្មានវិក្កយបត្រ? យ៉ាប់ម្លេះ​លោក​ព្រះ?”។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅទល់មុខឆៀងខាងជើង នៃសណ្ឋាគារ កាមប៉ូឌីយ៉ាណា ជិតព្រះអង្គដងកើ។

នៅក្នុងរឿងរ៉ាវនេះដែរ មានអាខោនហ្វេសបុកឈ្មោះ Chann SoPhea ដែលជាម្ចាស់រថយន្ដ និងជានារីម្នាក់ នៅក្នុងហេតុការណ៍នោះ បានសរសេរសារខ្លីមួយ បង្ហោះលើបណ្ដាញសង្គម ដោយបានរៀបរាប់ថា “ក្នុងនាមជាប្រជាពលរដ្ឋមួយរូបជនជាតិខ្មែរសញ្ជាតិកម្ពុជា​ សូមធ្វើការបកស្រាយចំពោះមុខមហាជនកម្ពុជាអោយបានជ្រាបជាព័ត៌មានពិស្តាផងដែរថា ប៉ូលិសមួយរូបនេះ មានអាកប្បកិរិយាមិនគប្បីចំពោះនាងខ្ញុំ ដែលជាប្រជាពលរដ្ឋមួយរូប ដែលមិនបានពាក់ខ្សែក្រវាត់ តាមគោលការណ៍ច្បាប់ចរាចណ៍ ។ ទី១​ តម្លៃផាកពិន័យ​ ២៥០០០រៀល​ តែប៉ូលិសមួយរូបនេះ ទាមទារឲ្យពួកនាងខ្ញុំបង់ត្រឹមតែ​ ១៥០០០រៀល​ ដោយមិនចាំបាច់មានវិក្កយបត្រ​នោះទេ​ ប៉ុន្តែនាងខ្ញុំមិនព្រមជូនតាមសំណើរទេ​ ដូចនេះហើយបានជាពួកគាត់ឃាត់ឡានពួកនាងខ្ញុំ​ ថែមទាំងហៅអ្នកសារព័ត៌មានមកបំផ្លើសការពិតទៅវិញ។ នេះជាសង្គមមួយដែលច្បាប់ដោះស្រាយដោយយកលុយជាធំ​ ហើយគ្មានសម្របសម្រួលដោយសន្តិវិធី​ ដោយភាពយុត្តិធម៌នោះទេ ថែមទាំងចោទប្រកាន់នាងខ្ញុំថាចង់បើកបុកពួកគាត់ទៅវិញ។
សូមបញ្ជាក់ផងដែរ នាងស្ថិតនៅក្នុងសង្គមគ្រួសារមួយ ដែលគ្មានអំណាចខ្សែធំខ្សែតូច ដូចដែលពួកគាត់ និយាយមកកាន់ពួកនាងខ្ញុំនោះទេ។ មួយវិញទៀត អ្នកដែលប្រើខ្សែនឹងអំណាច គឺជាពួកគាត់វិញនោះទេ ដោយឃុបឃិតជាមួយអ្នកសារព័ត៌មាន បំផ្លើសអ្វី ដែលជាការពិត។ មួយវិញទៀត​ តម្លៃ​ ២៥០០០រៀល​ មិនមានអ្វីច្រើន ចំពោះនាងខ្ញុំទេផ្ទុយទៅវិញ នាងខ្ញុំចង់បង់ប្រាក់២៥០០០រៀល​ នេះចូលទៅក្នុងបញ្ចីថវិការដ្ឋ ដោយមានវិក្កយបត្រត្រឹមត្រូវ តាមច្បាប់ជាធរមាន មិនមែនជូនទៅដល់អស់លោកប៉ូលិសតាមតែអំពើចិត្តនោះទេ…” ។

តែអ្វីដែលជាការបកស្រាយរបស់នារីរងគ្រោះ បានផ្ដោតជាចម្ងល់ ដល់មហាជនជាច្រើន ដោយមានអ្នកខ្លះបានចូលខំមិនមកសួរថា “ម្ដេចក្នុងវីដេអូ​ និយាយ​ផ្ទុយ​ពីការ​សរសេរ បងស្រីថាប៉ូលិសមិនយោគយល់​ទទួលលុយប៉ុណ្ណេះ​ថា​ខ្មែរ​ដូចគ្នា ព្រោះប្រញាប់ទៅធ្វើការ តែពេលសរសេរ​ថា​​​ ចង់បង់ពេញយក​វិក្កយបត្រវិញ? បកស្រាយផង”

អ្នកខ្លះទៀតបានសួរថា “Chann SoPhea តាមវីដេអូជាក់ស្ដែង បងស្រីនិយាយថា មានលុយតិច ព្យាយាមសូកឲ្យប៉ូលិសយក តែប៉ូលិសមិនយក តែពេលបងសរសេរផ្ទុយពីវីដេអូ” ៕

អត្ថបទដែលជាប់ទាក់ទង