ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ មួយកំភ្លៀងរបស់បុរសអ្នកក្រ

336

ភ្នំពេញ៖វាជារឿងដែលកើតមាននៅក្នុងសង្គមពិតៗ។មានរឿងមួយនិទានថា៖ថ្ងៃមួយបុរសអ្នកមានម្នាក់បានអោយកន្ត្រកមួយពេញដោយម្ហូបផ្អូមទៅអោយបុរសអ្នកក្រម្នាក់។

បុរសអ្នកក្រញញឹមទទួលយកកន្ត្រកហើយដើរចេញពីវិមានគាត់ទៅបន្ទាប់មកក៏ចាក់ម្ហូបផ្អូមនោះចោលហើយលាងកន្ត្រកចេញយ៉ាងស្អាតរួចដាក់ជំនួសដោយផ្កាល្អៗត្រទ្បប់មកកាន់ផ្ទះអ្នកមានវិញ។

អ្នកមានភ្ញាក់ខ្លួនព្រើតក៏សួរទៅអ្នកក្រថា”ហេតុអី?ខ្ញុំអោយកន្ត្រកអ្នកមួយសុទ្ធតែម្ហូបស្អុយហើយផ្អូម ហើយអ្នក  បែរជាអោយត្រទ្បប់មកខ្ញុំវិញសុទ្ធតែផ្កាល្អៗ។បុរសអ្នកក្រឆ្លើយ តបទៅអ្នកមានថា”មនុស្សគ្រប់គ្នាតែងតែអោយអ្វីៗដែលមាននៅក្នុងបេះដូងរបស់ខ្លួនទៅអ្នកដទៃ”។

អ្វីដែលមាននៅក្នុងខ្លួនអ្នកៗបញ្ចេញអោយគេហើយ។អ្នកមិនចាំបាច់ទាល់តែមានលុយបានធ្វើចិត្តល្អបានទេ។ការធ្វើចិត្តល្អមិនត្រូវចំណាយអ្វីទ្បើយទោះមានឬក្រក៏ដោយ។មនុស្សគ្រប់គ្នាអាចមានចិត្តល្អបានអ្វីដែលអ្នកត្រូវការគឺបេះដូងមួយសប្បុរស។នេះជាមេរៀនមួយដែលគួរចងចាំ។

ការលើកឡើងនេះវាខ្លីក៏ពិតមែនតែវាមានន័យចំអកចំពោះមនុស្សកំនាញ់ទាំងឡាយ

បើជ្រុលជាធ្វើទានហើយនោះគួរតែធ្វើនូវអ្វីដែលអ្នកបានទទួលនោះយកទៅប្រើបានផង៕

អត្ថបទដែលជាប់ទាក់ទង