បុរសម្នាក់ស្លាប់ដោយសារលេបថ្នាំច្រើនមុខហួសកម្រឹត ប្រតិកម្មថ្នាំ
ភ្នំពេញ ៖ បុរសម្នាក់មានជម្ងឺប្រចាំកាយ សុខភាពហើយ កម្លាំងចុះខ្សោយផងទៅទិញថ្នាំផ្សំមកលេប បែជាប្រតិកម្មថ្នាំ គាំងបេះដូងស្លាប់បាត់បង់ជីវិតទៅហើយតែ ដោយសារមិនអស់ចិត្ត ក្រុមគ្រួសារហៅក្រុមរថយន្តសង្រ្គោះដឹក ទៅពិនិត្យ ជាក់ស្តែងម្ដងទៀតក្រោយមកពេទ្យប្រាប់ថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។ករណីនេះកើតឡើងកាលពីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
អ្នកភូមិបានឱ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ ព្រំ ឋាន ហៅ សួគ៌ ឋាន អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
យោងតាមក្រុមគ្រួសារបានឲ្យដឹងថា៖ ជនរងគ្រោះ ជាបុរសពោះម៉ាយ មានជម្ងឺប្រចាំកាយ លើសឈាម មើលពុំជា ច្រើនខែ ឆ្នាំ មកហើយ ប្រើប្រាស់ថ្នាំជាប្រចាំ ស្រាប់តែនៅម៉ោង២ រសៀលថ្ងៃទី១៥ ខែវិច្ឆិកា នេះអាការៈជម្ងឺរើធ្វើទុក្ខឡើង ជនរងគ្រោះបានទិញផ្សំថ្នាំមកលេប លុះមួយម៉ោងក្រោយ បែរជាប្រតិកម្មថ្នាំ រឹងដៃ ជើង គាំងបេះដូងស្លាប់បាត់ ដោយមិនអស់ចិត្ត ពលរដ្ឋ ក្បែរខាង ក្រុមគ្រួសារ ហៅក្រុមរថយន្តសង្រ្គោះជួយយកទៅពិនិត្យ បន្ថែម ជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពីជនរងគ្រោះស្លាប់ អាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ និងសុំឲ្យជួយ សម្រួលបញ្ជាក់ លិខិតមរណៈភាពដឹកយកទៅស្រុកកំណើត ៕