សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង កម្ពុជាត្រៀមបញ្ជូនអត្តពលិកចូលរួមប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេស
ភ្នំពេញ៖នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមសរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដល់ក្រុមប្រតិភូ និងកីឡាករ-កីឡារិនីត្រៀមខ្លួនចេញទៅប្រកួតកីឡាទូកនាគអត្តរជាតិចំនួន ៣ ខុសៗគ្នា។
នៅឆ្នាំ២០២៤ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានត្រៀមខ្លួនបញ្ជូនក្រុមកីឡាករ-កីឡាការិនីរបស់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី ក្នុងនោះមានប្រតិភូ១រូប គ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករចំនួន ១២ នាក់។
ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ នៅចិនម៉ាកាវវិញ កម្ពុជានឹងបញ្ជូនមានប្រតិភូ១រូប អគ្គហេរញិក ១ រូប អគ្គហេរញិក ២ រូប គ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករចំនួន ១៩ នាក់ និងកីឡាការិនី៣ នាក់ ។
ដោយឡែកចាប់ថ្ងៃទី ៣១ ខែឧសភា ដល់ ១៦ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូកីឡាទូកកានូស្ព្រីង ទៅចូលរួមបោះជំរំ និងចូលរួមប្រកួតកីឡាទូកកានូស្ពីង ជ្រើសរើសជើងឯកអាស៊ី នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ចំនួន ៣ រូប៕