ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការ​នគរបាល​ក្រុង​ដូន​កែវ ​ដែល​វាយ​ភរិយា​នៅមុខស្រីស្នេហ៍ ត្រូវដកបញ្ឈរជើង ដើម្បី​ធ្វើ​ការស៊ើបអង្កេត​

62

តាកែវ​៖ អគ្គស្នងការ​នគរបាល​ជាតិ​ នាយឧត្តមសេនីយ៍​ នេត​សាវឿន បាន​ចាត់​វិធានការ ​ផ្អាក​ការងារ​មន្ត្រី​អធិការនគរបាល​ក្រុង​ដូន​កែវ លោក​ឆាយ សាវុធ ក្រោយ​ហេតុការណ៍​ប្រើ​អំពើហិង្សា​ វាយដំ​មកលើ ​ភរិយា​របស់​ខ្លួន​ ។

ការចាត់វិធានការ​ជា​បន្ទាន់​នេះ ក្រោយ​អ្នកស្រី​ពៅ​សុភាព​ដែល​ជា​ភរិយា​ អធិការ​នគរបាល​ក្រុង​ដូន​កែវ​នោះ បាន​បង្ហោះ​រូបភាព​អំពើហិង្សា​របស់ លោក​វរសេនីយ៍ឯក ឆាយ សាវុធ ជា​ប្តី ដែល​បាន​វាយ​ភរិយា​របស់​ខ្លួនឯង ក្នុងពេល​ដែល​ភរិយា​បាន​តាម​ទាន់​នូវ អំពើ​ផិតក្បត់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៥​វិច្ឆិកា​។

លោក​វរសេនីយ៍ ឯក ឆាយ សាវុធ បាន​ទះកំផ្លៀង​ភរិយា​របស់​ខ្លួនឯង នៅ​ចំពោះមុខ​ស្រី​ស្នេហ៍​ បណ្តាលឲ្យមាន​ស្នាមរបួស នៅ លើ មុខ​។ លោក​វរសេនីយ៍ឯក ឆាយ សាវុធ បាន​សារភាព ថា​លោក​ពិតជា​បាន​ទះកំផ្លៀង​ភរិយា​របស់​ខ្លួនឯង​ពិតមែន ក្រោម​មូលហេតុ​ថា​ភរិយា​របស់​លោក បាន​បើករថយន្ត បុក​ពីក្រោយ​រថយន្ត​លោក​បណ្តាលឲ្យរថយន្តខូចខាត​។

ក្រោយ​ការ​បង្ហោះ​រូបភាព អគ្គ​ស្នងការ​នគរបាលជាតិ បាន​ប្រញាប់​ដាក់​បញ្ជា​៣​ចំណុច​ទៅ​ស្នងការ នគរបាល​ខេត្តតាកែវ​។
​បទបញ្ជា​ទាំង​៣ រួមមាន ១/ សូម​ផ្អាក​ការងារ​អធិការនគរបាល​រូប​នេះ​សិន ដើម្បី​ធ្វើ​ការស៊ើបអង្កេត​។ ២/ ពិនិត្យ អង្គហេតុ​និង​ធ្វើការ​សម្រុះសម្រួល​ជាមួយ នឹង​ក្រុម​គ្រួសារ​។ បើសិនជា​សម្របសម្រួល​មិន​បាន​ទេ ត្រូវ កសាង សំណុំរឿង​និង​បញ្ជូនទៅ​តុលាការ​។ និង​ទី ៣/ ត្រូវ​អនុវត្ត​វិន័យ​កងកម្លាំង​នគរបាល​ដោយ​ចេញ​លិខិត​ព្រមាន ផ្អាក​ការងារ​អធិការ​នគរបាល​រូប​នេះ​៕

អត្ថបទដែលជាប់ទាក់ទង