ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាលម្នាក់ ធ្វើលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ដបដិសេធមិនទទួលយកប្រាក់រៀល ត្រូវបានដកចេញពីតំណែង រង់ចាំការដាក់ពិន័យ

118

ភ្នំពេញ៖បន្ទាប់ពីមានរឿងអាស្រូវពេញបណ្តាញសង្គម ដែល លោកស្រីវរសេនីយ៍ទោ គ្រី ណារី បដិសេធមិនទទួលយករូបិយប័ណ្ណជាតិ ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋម្នាក់ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចដក លោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រូតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ការបដិសេធមិនទទួលយកប្រាក់រៀល ក្នុងការស្នើសេវានោះជាកំហុសរបស់មន្ត្រីទទួលបន្ទុកផ្តល់សេវា។ ដូច្នេះឆ្លើយតបនឹងករណីនេះ លោក នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សា និងសម្រេចដកលោកស្រីវរសេនីយ៍ទោ គ្រី ណារី ចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រូតពិនិត្យ និងពិចារណាពីគោលការណ៍វិន័យរបស់អង្គភាព ករណីលោកស្រីបដិសេធមិនទទួលយករូបិយប័ណ្ណប្រាក់រៀល ក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែន។

សូមបញ្ជាក់ថា ការសម្រេចដកមន្រ្តីរូបនេះ បានធ្វើឡើងបន្ទាប់ពីមហាជនបានរិះ​គន់​មន្ត្រី​នគរបាលស្រីម្នាក់ធ្វើ​លិខិត​ឆ្លង​ដែនខាងលើថា​មិន​ទទួល​យក​លុយ​ខ្មែរ។ ការ​មិន​ទទួល​លុយ​ខ្មែរ​នេះ គឺ​បន្ទាប់​ពីប្រជាពលរដ្ឋ ដែលទៅធ្វើលិខិតឆ្លងដែន បាន​ប្រគល់​លុយ ៤០០០០០​រៀល តែ​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​ទារលុយ ៤២០ ០០០​រៀល បណ្តាលឱ្យមានការទាស់សម្តីគ្នា ហើយចុងក្រោយសាមីខ្លួនក៏បានបង់ប្រាក់១០០ដុល្លារជំនួសវិញ៕

អត្ថបទដែលជាប់ទាក់ទង