ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី មកដល់កម្ពុជាហើយ

432

  ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិរបស់ប្រទេសម៉ុងហ្គោលីបានមកដល់កម្ពុជាហើយ

ដើម្បីប្រកួតជាមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជានាថ្ងៃទី៧មិថុនាម្សិលមិញ។

  គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោកFelix Dalmasបានកោះហៅកីឡាករចូលជម្រំហ្វឹក

ហាត់តាំងពីថ្ងៃទី២៩ឧសភាមកម្ល៉េះ។សម្រាប់ការប្រកួតនេះកម្ពុជារួមជាមួយគ្រូបង្វឹកបានដាក់

ការតាំងចិត្តថាត្រូវតែឈ្នះដាច់ខាត។

  ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជាដែលមកពីក្លិបបឹងកេតនោះបានតាំងចិត្តថា

ជំនួបស្អែកនេះកម្ពុជាត្រូវតែឈ្នះដាច់ខាត។

នេះជាការបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកជាលើកដំបូងបន្ទាប់ពីបំពាក់កៅអីជ័រ

មានបង្អែករួចរាល់ហើយនោះ។

ក្រុមជម្រើសជាតិកម្ពុជាបានជ្រើសរើសមកពីក្លឹបលីគកំពូលកម្ពុជាចំនួន៧ក្នុងនោះមកពីក្លឹបភ្នំពេញក្រោន , បឹងកេត , ព្រះខ័នរាជស្វាយរៀង  , វិសាខា ៣, ណាហ្គាវើលដ៍,ក្លឹបព្រៃវែង  និងមកពីក្លឹបកងយោធពលខេមរភូមិន្ទ៕

អត្ថបទដែលជាប់ទាក់ទង