ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រី ស សុខា សម្រេច ដកហូតមុខតំណែងនាយនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឲ្យមកជាមន្រ្តី

56

ភ្នំពេញ៖ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែងនាយនគរបាល ចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងប្រកាសនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវដកហូតមុខតំណែងឲ្យមកជាមន្ដ្រីនោះរួមមាន ៣នាក់ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងម្នាក់ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

មូលហេតុនៃការដកហូតមុខតំណែងនេះ ត្រូវបានឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាក់ថា ដោយសារមន្ដ្រីនគរបាលទាំង៤នាក់នេះ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង