ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរ៣នាក់ ធ្វើសកម្មភាពធាក់យកម៉ូតូជនរងគ្រោះឲ្យដួល រួចលើកយកម៉ូតូជិះរត់គេច

72


កណ្តាល៖ នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស ដោយចោរ៣នាក់ ធ្វើសកម្មភាពធាក់យកម៉ូតូជនរងគ្រោះឲ្យដួល រួចលើកយកម៉ូតូជិះរត់គេច ហើយទៅបុករទេះលតឆាបណ្តាលដួល រត់គេចខ្លួនបាត់ ដែលកើតហេតុកើតឡើងនៅថ្ងៃទី១៦វិច្ឆិកា២០១៨ ម៉ោង២.៣០នាទី នៅចំណុចមុខវិទ្យាល័យហ៊ុនសែនតាខ្មៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ១នាក់ ឈ្មោះសេត សារ៉េត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រពេីហារកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មការិនី។ ឯជនសង្ស័យ៣នាក់
ភេទប្រុស មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ វត្ថុតាងចាប់យក៖
ម៉ូតូ១គ្រឿងម៉ាកSUZUKI nexពណ៌ស ស៊េរី ២០១៣ ស្លាកលេខភ្នំពេញ1BU-1558 របស់ជនរងគ្រោះ ។

នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះ ក្នុងគោលបំណងទៅស្រុកកំណេីត នៅស្រុកកោះធំ លុះជិះដល់ កន្លែងកេីតហេតុខាងលេី ស្រាប់តែក្រុម ជនសង្ស័យមានគ្នាបី នាក់ ភេទប្រុសអាយុ ប្រហែល២១ ទៅ២២ឆ្នាំជិះម៉ូតូ១គ្រឿង ម៉ាកសង់ប៊ិចពណ៌ខៀវមិនចាំស្លាកលេខបាន ជិះមក ពីក្រោយដល់ទន្ទឹម ហេីយបានធ្វេីសកម្មភាពធាក់ជនរងគ្រោះបណ្តាលឲ្យ ដួលម៉ូតូរងរបួសដៃខាងឆ្វេង និងជេីងទាំងសងខាងភ្លាមនោះក្រុមជនសង្ស័យ បានស្ទុះមកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅតាមផ្លូវលេខ២១ ដល់ត្រង់ចណុចស្តុបA៩ ក៏បានប៉ះជាមួយរទេះ លក់លតឆា ដែលទុកចោលលេី ចិញ្ចេីមថ្នល់បណ្តាលឲ្យដួល ពេលនោះជនល្មេីស បានទុកម៉ូតូចោលរត់គេចខ្លួនបាត់តែម្តង។ ករណី នេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង